អតីតមិត្តស្រីយំបោកខ្លួន យកស្រារំដោះទុក្ខថ្ងៃ Wallace Huo ចូលរោងការ
- 2016-08-09 16:02:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អតីតមិត្តស្រីយំបោកខ្លួន យកស្រារំដោះទុក្ខថ្ងៃ Wallace Huo ចូលរោងការ
ចន្លោះមិនឃើញ
តារាសម្ដែងស្រីតៃវ៉ាន់ Joe Chen ត្រូវបានគេរាយការណ៍ថាបានយំហើមភ្នែកថ្ងៃសង្សារចាស់ចូលរោងការជាមួយតារាសម្ដែង Ruby Lin។
យោងតាមការរាយការណ៍របស់បណ្ដាញព័ត៌មានតៃវ៉ាន់ នៅពេលដែលតារាសម្ដែងប្រុស Wallace Huo កំពុងដឹកដៃប្រពន្ធរបស់ខ្លួនដែលជាតារាសម្ដែងស្រី Ruby Lin ចូលរោងការនៅលើកោះបាលីដ៏សែនមនោរម្យកាលពីថ្ងៃទី៣១ខែកក្កដានោះ អតីតមិត្តស្រីរបស់លោក តារាសម្ដែងស្រី Joe Chen បែរជាឈឺចាប់និងអស់សង្ឃឹមយ៉ាងខ្លាំង។ តួរឿង "Swordsman” បានផឹកស្រាជាមួយមិត្តភ័ក្ដិដាច់យប់និងយំមិនស្រាកស្រាន្តដោយសារតែមិនទាន់ភ្លេចស្នេហ៍ចាស់។
គួរបញ្ជាក់ផងដែរថា Joe Chen គឺជាសង្សារតែមួយគត់ដែលធ្លាប់ប្រកាសជាផ្លូវការរបស់ Wallace Huo មុនពេលលោករៀបការជាមួយព្រះនាងចៀវៃ។ ឆ្នាំ២០០៣ អ្នកទាំង២បានសហការគ្នាក្នុងរឿង "Pretty Girl” និងចាប់ផ្ដើមមានមនោសញ្ចេតនានឹងគ្នាចាប់ពីពេលនោះមក។ យ៉ាងណាក៏ដោយតារាទាំង២សុទ្ធតែបដិសេធថាខ្លួនមិនបានស្រលាញ់គ្នានោះទេ។ ៦ខែក្រោយមក នៅពេលដែលបែកគ្នាហើយទើប Wallace ទម្លាយថាពួកគេពិតធ្លាប់មានស្នេហានឹងគ្នាមែន។
ជិត១០ឆ្នាំក្រោយ Joe Chen និងស្វាមីរបស់ចៀវៃមានឱកាសជួបគ្នាម្ដងទៀតក្នុងរឿង "Swordsman”។ តាមប្រភពនានាតារាអាយុ ៣៧ឆ្នាំនៅតែស្រណោះស្នេហ៍ចាស់តែដោយសារតែចិត្តប្រច័ណ្ឌខ្លាំងពេកក៏ធ្វើឲ្យតួរឿង "និស្ស័យស្នេហ៍ដាវទេព" មិនអាចវិលត្រលប់ក្រោយបាន៕
ចុចអាន៖ចៀវៃ ចំណាយលុយខ្ទង់ម៉ឺនដុល្លារលើរ៉ូបមង្គលការ
ប្រែសម្រួល៖ សុវណ្ណផៃ ប្រភព៖ngoisao