១៤សន្លឹក រូបថត Pre-Wedding លើផ្ទាំងទឹកកក និងថ្មភ្នំភ្លើងដ៏អស្ចារ្យ
- 2016-08-12 13:05:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
១៤សន្លឹក រូបថត Pre-Wedding លើផ្ទាំងទឹកកក និងថ្មភ្នំភ្លើងដ៏អស្ចារ្យ
ចន្លោះមិនឃើញ
គូស្នេហ៍មកពីប្រទេសកាណាដាមួយគូ មានឈ្មោះថា Cici និង Clement បានសម្រេចចិត្តធ្វើដំណើរទៅកាន់ប្រទេសអ៊ីស្លង់ ដើម្បីថតរូប និងវីដេអូ Pre-Wedding សម្រាប់ថ្ងៃអាពាហ៍ពិពាហ៍របស់ពួកគេនាពេលខាងមុខនេះ។ ពួកគេទាំង២នាក់ បានសហការជាមួយអ្នកថតវីដេអូ ២នាក់ និងអ្នកថតរូប ២នាក់ទៀត មកពីស្ទូឌីយោមួយមានឈ្មោះថា «Life Studios Inc» ដែលមានមូលដ្ឋាននៅក្នុងទីក្រុង Sydney ប្រទេសអូស្ត្រាលី និង ទីក្រុង Vancouver ប្រទេសកាណាដា។
ពួកគេបានចំណាយពេលអស់ ១សប្តាហ៍ ក្នុងការថត Pre-Wedding នោះ ដោយបានថតជាមួយនឹងទេសភាពដ៏អស្ចារ្យជាច្រើនកន្លែង នៅក្នុងប្រទេសអ៊ីស្លង់ ដូចជា កន្លែងមានចំហាយចេញពីស្នាមប្រេះនៃភ្នំភ្លើង ឆ្នេរខ្សាច់ពណ៌ខ្មៅ ទឹកជ្រោះ វាលផ្ទាំងទឹកកក និង ពន្លឺភ្លើងពណ៌នៅភាគខាងជើង ជាដើម៕
ចង់ដឹងថាទិដ្ឋភាពទាំងនោះអស្ចារ្យយ៉ាងណា សូមទស្សនាទាំងអស់គ្នា៖
ប្រែសម្រួល ៖ សេង ឡុង ប្រភព ៖ dailymail