សម្តី​មាស​​១០ឃ្លា​របស់ ខុងជឺ ដែល​អាច​ផ្លាស់ប្ដូរ​ជីវិត​អ្នក

  • 2016-08-17 22:03:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខុងជឺ គឺជា​គ្រូបង្រៀន កវីនិពន្ធ អ្នកនយោបាយ និង​ទស្សនវិទូ​ជនជាតិ​ចិន ដ៏​អស្ចារ្យ និង​ល្បីល្បាញ​នៅ​ភាគ​ខាងកើត។ ខុងជឺ បាន​បង្រៀន​មនុស្ស​ឲ្យ​ចេះ​ពី ក្បួន​ច្បាប់​នៃ​ការ​ទំនាក់ទំនង​ក្នុង​សង្គម សុចរិត និង ស្មោះត្រង់។

 

 

ខាងក្រោម​នេះ គឺជា​សម្តី​មាស​ដ៏​មាន​ឥទ្ធិពល​ចំនួន​១០ឃ្លា ពី​ទស្សនវិទូ ខុង ជឺ សម្រាប់​ផ្លាស់ប្តូរ​ជីវិត​អ្នក៖

 

១. វា​មិន​សំខាន់​ទេ ទោះជា​អ្នក​ដើរ​យឺត​ប៉ុណ្ណា ដរាប​ណា​អ្នក​នៅ​មិន​ទាន់​ឈប់

 

២. កុំព្យាយាម​​បង្កើត​ចំណង​មិត្តភាពថ្មី ជាមួយ​មនុស្ស​ដែល​មិនមាន​ភាព​ល្អ​ប្រសើរ​ជាង​អ្នក

 

៣. ពេល​កំហឹង​កើត​មាន សូម​គិត​ពី​ផលវិបាក

 

៤. នៅ​ពេល​អ្នក​ច្បាស់​ថា​មិន​អាច​ទៅ​ដល់​គោលដៅ សូម​កុំ​កែប្រែ​គោលដៅ ប៉ុន្តែ​ត្រូវ​កែប្រែ​ការ​ដើរ​របស់​អ្នក​វិញ

 

៥. ប្រសិន​បើ​អ្នក​ស្អប់​មនុស្ស​ម្នាក់ មាន​ន័យ​ថា អ្នក​បាន​បរាជ័យ​ដោយសារ​ពួកគេ​ហើយ

 

៦. អ្វី​ដែល​មនុស្ស​អស្ចារ្យ​ស្វែងរក គឺ​នៅក្នុង​ខ្លួន​ពួកគេ អ្វី​ដែល​មនុស្ស​ធម្មតា​ស្វែងរក គឺ​នៅក្នុង​ខ្លួន​អ្នកដទៃ

 

៧. ទោះបីជា​អ្នក​ទៅ​ដល់​ទីណា សូម​ទៅ​ដោយ​អស់​ពី​ចិត្ត

 

៨. សូម​ផ្តល់​ការណែនាំ​សម្រាប់​តែ​មនុស្ស​ណា​ដែល​ស្វែងរក​ចំណេះដឹង បន្ទាប់ពី​ពួកគេ​បាន​រកឃើញ​ភាព​ល្ងង់ខ្លៅ​របស់​ខ្លួនឯង

 

៩. ការ​សម្លឹង​ឃើញ​ផលប្រយោជន៍​តិចតួច គឺ​រារាំង​មិនឲ្យ​សម្រេច​ការងារ​ធំ​បាន​ឡើយ

 

១០. ប្រសិនបើ​ពួកគេ​ស្ដោះ​ទឹកមាត់​នៅ​ក្រោយខ្នង​អ្នក មាន​ន័យ​ថា អ្នក​នាំមុខ​ពួកគេ

 

អនុវត្ត​តាម​មេរៀន​ជីវិត​ទាំងនេះ អ្នក​នឹង​អាច​មើល​ឃើញ​ពី​ការផ្លាស់ប្តូរ​កាន់តែ​ល្អ​ប្រសើរ នៅក្នុង​ជីវិត​របស់​អ្នក៕

 

ចុចអាន៖រឿង​រ៉ាវ​អស្ចារ្យ​ពី​​​បុគ្គល​ល្បី​​១០រូប បង្ហាញ​​មូលហេតុ​មិន​ត្រូវ​ចុះចាញ់​ក្នុង​ឆាក​ជីវិត

ចុចអាន៖បទ​ពិសោធន៍​ជូរចត់​​​​ធំ​ៗ​​បំផុត​ទាំង​​៧ ​របស់​មហាសេដ្ឋី​ Jack Ma

 

ប្រែសម្រួល ៖ សេង ឡុង ប្រភព ៖ brightside

អត្ថបទពេញនិយម