បទ​ពិសោធន៍​ជូរចត់​​​​ធំ​ៗ​​បំផុត​ទាំង​​៧ ​របស់​មហាសេដ្ឋី​ Jack Ma

  • 2016-06-03 13:03:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Jack Ma ​ ​​​ជា​សហគ្រិន​​ជោគ​ជ័យ និង​​ជា​​មហាសេដ្ឋី​​​​​​​លំដាប់​​ទី​​ ៥១​ ក្នុង​ពិភពលោក​​ ​ដោយ​មាន​​ទ្រព្យ​សម្បត្តិ​​ ​២៣,៣​ពាន់​លាន​ដុល្លារ​​អាមេរិក។​​ ​​​បើ​គេ​ងាក​​ក្រឡេក​ក្រោយ​ ​មហាសេដ្ឋី​​រូប​នេះ​​ធ្លាប់​រក​​ប្រាក់​​​ចំណូល​បាន​ ១២​ដុល្លារ​​ក្នុង​​មួយ​​ខែ​ ដោយ​ធ្វើ​ជា​គ្រូ​បង្រៀន​​ភាសា​អង់គ្លេស​ ​ប៉ុន្តែ​​គាត់​​នៅ​តែ​សប្បាយ​ចិត្ត​​​​ចំពោះ​ការ​ងារ​របស់​​ខ្លួន។

 

 

ភាព​ជោគជ័យ​ ​និង​សមិទ្ធផល​​​នៃ​ការ​វិវឌ្ឍ​​​​ពី​ភាព​ក្រ​តោកយ៉ាក​​ដ៏​រហ័ស​បែប​​នេះ ​បាន​​ធ្វើ​​ឲ្យ​គ្រប់​គ្នា​​កោត​សរសើរ​​ និង​​​ស្ទើរ​មិន​ជឿ​​​ពី​​មនុស្ស​ជុំវិញ​ពិភព​លោក។ តាម​​ផ្លូវ​​​​ដើរ​​ធ្វើ​​ឲ្យ​គាត់​​ជួប​​ភាព​បរាជ័យ​​រាប់​មិន​អស់​ ​តែ​ការ​ប្ដេជ្ញា​ចិត្ត​​មិន​ចុះ​ញ៉ម មិន​​រាថយ ​​ជា​ស្ពាន​ឆ្លង​នាំ​​ទៅ​រក​ភាព​​ជោគជ័យ​​​​​​​​ក្នុង​ពេល​បច្ចុប្បន្ន។​ ខាង​ក្រោម​​នេះ​ ជា​បទ​ពិសោធន៍​​បរាជ័យ​​ធំៗ​បំផុត​​​ ៧​យ៉ាង​ក្នុង​ជីវិត​​ ​​ដែល​មហាសេដ្ឋី​ Jack Ma ​​​​​បាន​យក​ឈ្នះ៖

 

១. ​​មិន​​បោះ​បង់​​ ​បន្ទាប់​ពី​​​ប្រលង​​​ធ្លាក់​នៅ​សាលា​រៀន​

Jack Ma មិន​មែន​ជា​សិស្ស​ពូកែ​​ទេ ​​តាម​ពិត​​គាត់​​ស្ទើរ​តែ​​មិន​បាន​ចូល​រៀន​ថ្នាក់​អនុវិទ្យាល័យ​​​ថែម​ទៀត។​ ​គាត់​និយាយ​ថា "​ខ្ញុំ​​​ប្រលង​​ចូល​រៀន​​ថ្នាក់​​បឋម​សិក្សា​​​​​ធ្លាក់​ ២ដង, ប្រលង​ចូល​រៀន​​​​ថ្នាក់​អនុវិទ្យាល័យ​ធ្លាក់​​ ​​​​៣ដង​​​ ​និង​​​ប្រលង​ចូល​រៀន​​​មហាវិទ្យាល័យ​ធ្លាក់​ ២ដង​ទៀត"។

 

 

២. ​​​​​វិញ្ញាសា​​គណិតវិទ្យា​​​ប្រលង​​ចូល​មហាវិទ្យាល័យ​​​ពិន្ទុ​ពេញ​១២០ ​គាត់​​បាន​ពិន្ទុ​​ «១​គត់​»

​​​​​​​​​​​​​​​​​​​​​ការ​ប្រលង​​ធ្លាក់​​​​ដល់​បាត​​តារាង​​​​មិន​បាន​ពិន្ទុ​​ ១%​ នេះ ​ដោយ​សារ​​លោក​​​មិន​​​ចេះ​​រៀប​ចំ​ពេល​វេលា​​​​សិក្សា។ ​តែ​ពេល​នេះ​​លោក​​​​​​​អាច​គ្រប់​​គ្រង​​ជា​មួយ​ក្រុម​ហ៊ុន​​​បច្ចេកវិទ្យា​លំដាប់​ពិភព​លោក​​​​ Alibaba។ ​​​លោក​និយាយ​ថា​"​​​ខ្ញុំ​មិន​ពូកែ​គណិត​វិទ្យា​ ​មិនដែល​​សិក្សា​​​​ការ​គ្រប់​គ្រង ​​ហើយ​​ថែម​ទាំង​​មិន​​​ចេះ​មើល​​​របាយការណ៍​​គណនេយ្យ​​​ទៀត"។ ​​ប៉ុន្តែ​​​​​អ្វី​ៗ​​​បាន​​ផ្ទុយ​ស្រឡះ​ ​​Jack Ma ​មិន​​ចាំ​បាច់​​ពូកែ​ខាង​គណិតវិទ្យា​​ ដើម្បី​​ក្លាយ​មហាសេដ្ឋី​​ទេ។

 

 

៣. ​​ត្រូវ​សាកល​វិទ្យាល័យ​​​​ Harvard អាមេរិក​​​ ​​បដិសេធ​​​​មិន​ឲ្យ​ចូល​រៀន​ ១០​ដង

​​​​​គាត់​​គិត​ថា​​ការ​​ច្រាន​​ចោល​សំណើ​សុំ​ចូល​រៀន​​ ​១០ដង​​​នេះ​​ មិន​មែន​​ជា​រឿង​​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ទេ ​អ្វី​​​ដែល​​សំខាន់​​របស់​​លោក​​គឺ​ការ​​តស៊ូ​អំណត់។​ ​គាត់​​​ក៏​បាន​​ចុះ​ឈ្មោះ​​ចូល​រៀន​​​​នៅ​សាកល​វិទ្យាល័យ Hangzhou Normal University ​ក្នុង​ប្រទេស​ចិន​​​ ក្នុង​មុខ​វិជ្ជា​​ភាសា​​អង់គ្លេស​​ផងដែរ​។

 

 

៤. តាំង​ចិត្ត​​​ឲ្យ​មាំ​ ​​បន្ទាប់​​ពី​​ដាក់​ពាក្យ​​សុំ​ធ្វើការ​​​ត្រូវ​គេ​បដិសេធ​ ៣០​ដង

​​​​ក្រោយ​​ពី​បញ្ចប់​ការ​សិក្សា​​​​ថ្នាក់​មហាវិទ្យាល័យ​​ ​លោក​បាន​​ដាក់​ពាក្យ​​​ធ្វើការ​​​ ​៣០​​កន្លែង​ ​តែ​​ត្រូវ​​គេ​​មិន​ទទួល​ទាំង​អស់។​ ​លោក​បាន​ដាក់​​ពាក្យ​ធ្វើ​ប៉ូលិស​​​​ តែ​​គេ​បដិសេធ​ជា​មួយ​ ៣​ពាក្យ​​​​យ៉ាង​ខ្លី «អ្នក​មិន​សក្ដិសម​»។ ​ Jack Ma ​តែង​យល់​​​​​​ឃើញ​​​​​សំដី​​​តួអង្គ​វីរបុរស​ Forrest Gump ​ក្នុង​ខ្សែ​ភាព​យន្ត​និយាយ​ថា​ ​​"ថ្ងៃ​នេះ​​អាក្រក់​ ​ថ្ងៃ​ស្អែក​​កាន់​តែ​អាក្រក់​ ​តែ​​ខាន​ស្អែក​​​​នឹង​​​​ស្រស់​ស្អាត"។

 

 

៥. ​​​​​បេក្ខជន​​២៤​នាក់ ដាក់​ពាក្យ​​​​ធ្វើការ​នៅ​​ហាង​លក់​​​ភ្លៅ​មាន់​ KFC ​​លោក​​តែ​ម្នាក់​គត់​​​ត្រូវ​​គេ​មិន​ទទួល

​​​​​​​ក្នុង​​ចំណោម​​​បេក្ខជន​​​​ដាក់​ពាក្យ​សុំ​ធ្វើការ​​​ទាំង​ ២៤​នាក់​ ​​មនុស្ស​​២៣​នាក់​​​ត្រូវ​​គេ​​ជ្រើស​រើស​យក​ ​ដោយ​​លោក​ Jack Ma ​ត្រូវ​​អ្នក​ជ្រើស​រើស​​មើល​ឃើញ​ថា​​មាន​​​​រូប​រាង​មិន​ស្អាត​បាត ​និង​​ទាប។

បើ​និយាយ​​​ពី​​ភរិយា​លោក​​ដែល​រៀបការ​​​តាំង​​ពី​គាត់​មិន​ទាន់​ក្លាយ​ជា​អ្នក​មាន​វិញ ​​អ្នក​ស្រី​ Zhang Ying ប្រាប់​ថា "​ខ្ញុំ​មិន​ប្រកាន់​រូប​រាង​របស់​ស្វាមី​​ខ្លួន​ទេ  Ma ​មិន​សង្ហា​​​ដូច​គេ ​ប៉ុន្តែ​ខ្ញុំ​​​​ស្រលាញ់​​គាត់​ ព្រោះ​​គាត់​អាច​​ធ្វើ​កិច្ចការ​​​បាន​ច្រើន​​​​ជាង​​​បុរស​​សង្ហា​ទៅ​ទៀត"។

 

 

៦.​ មិន​​អាច​​បញ្ចុះ​បញ្ចូល​​​ក្រុមហ៊ុន​ Silcon Valley ​ឲ្យ​ជួយ​​ផ្គត់ផ្គង់​ Alibaba ​បាន

​​​​​​ក្រោយ​ចាប់​ផ្ដើម​​​បើក​​ដំណើរ​ក្រុម​ហ៊ុន​ Alibaba ​គាត់​បាន​ជួប​​ភាព​​បរាជ័យ​​​​​យ៉ាង​ច្រើន ដោយ​​មិន​បាន​ទទួល​ប្រាក់​ចំណេញ​ទាល់​តែ​សោះ​​ក្នុង​រយៈពេល​ ៣​ឆ្នាំ​ ដំបូង។​​​

 

 

៧. ​​​ប្រកាសប្រាប់​​​អ្នក​ធ្វើការ​ជាមួយ ១៨​នាក់​ ​​ឲ្យ​ធ្វើ​​​នាយក​​​ Alibaba តែ​​គ្មាន

​​ការ​សម្រេច​ជ្រើស​រើស​​​​​នាយក​​ក្រុមហ៊ុន​ (Manager)​​ ​​ឲ្យ​​ដឹក​នាំ​​ ពី​​​បុគ្គលិក​ចំនួន​ ១៨នាក់​​​ ត្រូវ​បរាជ័យ​​​ដោយ​គ្មាន​នរណា​ម្នាក់​​​ហ៊ាន​ប្រថុយ​​ឡើយ រហូត​​​​លោក​ជួល​​មនុស្ស​​ពី​ខាង​ក្រៅ​។ ​​នេះ​ជា​កំហុស​​ធំ​បំផុត​មិន​ធ្លាប់​មាន​​​ តែ​លោក​​​​​បាន​​ឲ្យ​ដំបូន្មាន​ថា​ "មេរៀន​​ដែល​ខ្ញុំ​​បាន​​​​រៀន​​​ក្នុង​​​​ពី​ភាព​បរាជ័យ​​នៅ​ Alibaba គឺ​ថា​​អ្នក​ត្រូវ​​​ធ្វើ​ឲ្យ​​​ក្រុម​ការងារ​​របស់​អ្នក​​មាន​តម្លៃ ​ច្នៃប្រឌិត និង​ប្រកប​ដោយ​ចក្ខុវិស័យ​ ទើប​ក្រុមហ៊ុន​មួយ​​ដំណើរ​ការ​បាន​ជោគជ័យ"៕

 

 ក្រុមហ៊ុន Alibaba ទើប​បើក​

 

ចុច​អាន៖ រឿង​ឆ្កួតៗ​ ៥ ​យ៉ាង​ដែល​អ្នក​មាន​បំផុត​​​នៅ​​​ចិន​​ Jack Ma ​​ធ្លាប់​ធ្វើ​

ចុចអាន​៖  Jack Ma ​​​យក​អង្គរក្ស​​​​​សុទ្ធ​តែ​​​​គ្រូ​​​​គុន​ថៃ ជី​ល្បី​ឈ្មោះ​​​

ចុចអាន៖ គ្រាន់​តែ​មួយ​ថ្ងៃ Jack Ma ខាត​អស់ ១,៤​ពាន់​លាន​ដុល្លារ

 

ប្រែ​សម្រួល៖ ឡេង​ ភារុណ ប្រភព៖ Entrepreneur ​​​​​​​​