តួកគីនឹងដោះលែងអ្នកទោសជិត៤ម៉ឺននាក់ ដើម្បីយកបន្ទប់ឃុំអ្នកធ្វើរដ្ឋប្រហារ
- 2016-08-17 23:39:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តួកគីនឹងដោះលែងអ្នកទោសជិត៤ម៉ឺននាក់ ដើម្បីយកបន្ទប់ឃុំអ្នកធ្វើរដ្ឋប្រហារ
ចន្លោះមិនឃើញ
ប្រទេសតួកគីនៅថ្ងៃទី ១៧សីហានេះ បានចេញក្រឹត្យមួយស្ដីពីការដោះលែងអ្នកទោសប្រមាណ ៣៨០០០នាក់ ដើម្បីយកកន្លែងឃុំក្រុមអ្នកផ្សំគំនិតធ្វើរដ្ឋប្រហារមិនបានសម្រេចកាលពីខែមុន។
ក្រឹត្យនេះ ប្រកាសដោយរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដោយអនុញ្ញាតឲ្យដោះលែងអ្នកទោសដែលបានជាប់ឃុំរយៈពេល ២ឆ្នាំ និងតិចជាងនេះនៃទោសពួកគេ។
ទោះជាយ៉ាងណា អ្នកទោសពាក់ព័ន្ធករណីឃាតកម្ម អំពើហិង្សាគ្រួសារ រំលោភ ភេរវកម្ម និងឧក្រិដ្ឋកម្មប្រឆាំងរដ្ឋ នឹងមិនត្រូវដោះលែងទេ។ ម្យ៉ាងវិញទៀត វិធានការនេះ មិនត្រូវអនុវត្តលើអ្នកបានប្រព្រឹត្តខុសចាប់ពីថ្ងៃទី ១កក្កដាឡើយ រួមទាំងក្រុមប៉ុនប៉ងធ្វើរដ្ឋប្រហារផង។
បើយោងទៅតាមក្រសួងយុត្តិធម៌ មនុស្សជាង ២៦ ០០០នាក់ ត្រូវបានរដ្ឋាភិបាលតួកគីឃុំខ្លួន និងជាង ៨០០០នាក់ ស្ថិតនៅក្រោមការស៊ើបអង្កេត។ គ្រូ មេធាវី មន្ត្រីរាជការ និងប៉ូលិសរាប់ពាន់នាក់ផ្សេងទៀត ត្រូវបានព្យួរការងារ។ អ្នកកាសែត សាស្ត្រាចារ្យត្រូវចាប់ខ្លួន និងប្រព័ន្ធផ្សព្វផ្សាយមានការសែត វិទ្យុ ទូរទស្សន៍ជាដើម ត្រូវបានបិទ។ សូមរម្លឹកថា រដ្ឋប្រហារខាងលើ បានសម្លាប់មនុស្សយ៉ាងតិចចំនួន ២៧០នាក់៕
ចុចអាន៖ តួកគីចាប់ឃុំខ្លួនទាហានបះបោរជាង៦០០០នាក់ និងពិចារណាទោសប្រហារជីវិត
ចុចអាន៖ ទាហានតួកគី១ម៉ឺននាក់ត្រូវគេរំលោភ និងបង្អត់អាហារ ក្រោយរដ្ឋប្រហារ
ប្រែសម្រួល៖ ឡេង ភារុណ ប្រភព៖ independent