តួរឿង "ទេវបុត្រណាចា" រៀបការ១៦ឆ្នាំ អត់យកកូនព្រោះខ្លាចខូចរាង
- 2016-08-24 21:09:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តួរឿង "ទេវបុត្រណាចា" រៀបការ១៦ឆ្នាំ អត់យកកូនព្រោះខ្លាចខូចរាង
ចន្លោះមិនឃើញ
តារាសម្ដែងស្រីជួរមុខហុងកុង Irene Wan បានទម្លាយពីមូលហេតុដែលខ្លួនមិនព្រមយកកូន និងសុខចិត្តសុំកូនចិញ្ចឹមជំនួសវិញក្នុងកម្មវិធីនាពេលមុននេះ។
ល្បីឈ្មោះក្នុងវិថីសិល្បៈហុងកុងជាមួយសម្រស់ស្រស់ស្អាតក្មេងមិនចេះចាស់ តារាសម្ដែងល្បីឈ្មោះ Irene Wan បានធ្វើឲ្យមនុស្សជាច្រើនច្រណែននឹងខ្លួនជាមួយនឹងជីវិតរស់នៅស្រណុកសុខស្រួលពោរពេញទៅដោយសុភមង្គល។ ក្នុងវ័យ៥០ឆ្នាំ តួរឿង "យុទ្ធសិល្បទេវបុត្រណាចា" ចំណាយពេលច្រើនដើម្បីសម្រាកក៏ដូចជាដើរទេសចរណ៍ជាមួយស្វាមីនិងកូនប្រុសចិញ្ចឹម។ យូរៗម្ដង ទើបគេឃើញសិល្បករជើងចាស់រូបនេះ បង្ហាញក្នុងកម្មវិធីសិល្បៈ។
ថ្មីៗនេះ តួអង្គកញ្ជ្រោងកន្ទុយ៩បានមានមុខក្នុងកម្មវិធីវិទ្យុមួយ។ នៅទីនេះ Irene បានចែករំលែកពីមូលហេតុដែលធ្វើឲ្យខ្លួនសម្រេចចិត្តសុំកូនចិញ្ចឹម និងមិនព្រមបង្កើតដោយខ្លួនឯង។ រៀបការបាន១៦ឆ្នាំ ស្រីស្អាតរូបបានប្រាប់ថាខ្លួនពេញចិត្តនឹងជីវិតរស់នៅដោយគ្មានកូនចៅ "ខ្ញុំព្រួយបារម្ភពីរឿងសម្រស់ខ្លាំង ដូចនេះហើយ ខ្ញុំមិនចង់បំផ្លាញរាងដើម្បីបង្កើតកូននោះឡើយ។ លើសពីនេះទៅទៀត ខ្ញុំពិតជាខ្លាចឈាម។ ពេលឃើញបងស្រីឆ្លងទន្លេ ខ្ញុំភ័យខ្លាចខ្លាំងណាស់ហើយបានសម្រេចចិត្តថានឹងមិនកើតកូន" តារាកើតឆ្នាំ ១៩៦៦ឲ្យដឹង។
ចុចអាន៖អ្នកគាំទ្រខឹងសម្បាពេលសៀវ ឡុងនីជាប់បាតតារាងតារាមានសម្រស់ស្អាតធម្មជាតិ
ប្រែសម្រួល៖ សុវណ្ណផៃ ប្រភព៖ngoisao