Justin Bieber ត្រលប់​មក​អបអរ​ខួប​១៨​ឆ្នាំ​ឲ្យ​សង្សារ ​ក្រោយ​ជប់​លៀង​ជាមួយ​ស្រី​ថ្មី

  • 2016-08-25 15:55:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពេល​ចំណាយ​ពេល​ប៉ុន្មាន​ថ្ងៃ​នៅ​ប្រទេស​អង់គ្លេស​ជាមួយ​តារា​ម៉ូដែល​មួយ​រូប​នៅ​ទី​នោះ ពេល​នេះ តារា​ចម្រៀង​យុវវ័យ Justin Bieber បាន​មក​នៅ​ក្បែរ​មិត្ត​ស្រី​វ័យ​ក្មេង Sofia Richie វិញ​ហើយ។

 

 

កាល​ពី​ថ្ងៃ​អង្គារ​កន្លង​ទៅ​នេះ តារា​ចម្រៀង​សម្បូរ​រឿង​អាស្រូវ Justin Bieber និង​តារា​ម៉ូដែល​ជើង​ខ្ចី Sofia Richie ត្រូវ​បាន​ក្រុម​អ្នក​ប្រមាញ់​រូប​​ប្រទះ​ឃើញ​នៅ​ក្នុង​ហាង​កាហ្វេ​មួយ​នៅ​ទីក្រុង California សហរដ្ឋ​អាមេរិក។ ម្ចាស់​បទ "As Long As You Love Me” បាន​ត្រលប់​មក​វិញ​ទាន់​ពេល​គម្រប់​ខួប​១៨​ឆ្នាំ​របស់​កូន​ស្រី​តារា​ចម្រៀង Lionel Richie តែ​ម្ដង។

 

មុន​ពេល​ត្រលប់​មក​វិញ តារា​ចម្រៀង​វ័យ​២២​ឆ្នាំ បាន​ចំណាយ​ពេល​យ៉ាង​សប្បាយ​នៅ​ក្បែរ តារា​ម៉ូដែល​អង់គ្លេស Bronte Blampied នៅ​ទីក្រុង​ឡុងដុង។ ប្រភព​មួយ​ចំនួន​បាន​បង្ហើប​ថា តារា​ចម្រៀង​កើត​ឆ្នាំ១៩៩៤ បាន​ដាក់​ភ្នែក​លើ Sofia ច្រើន​ឆ្នាំ​មក​ហើយ តែ​សម្ងំ​រង់​ចាំ​ដល់​នាង​មាន​អាយុ ១៨​ឆ្នាំ ទើប​ស្រលាញ់​គ្នា​តែ​ម្ដង៕

 

 
 
 
 
 
 
 
 
 
 
 
 
 

ចុចអាន៖កូន​ស្រី​ម្ចាស់​បទ “Hello” គ្រាំ​ចិត្ត​ខណៈ Justin Bieber ជប់​លៀង​ជាមួយ​ស្រី​ថ្មី

 

ប្រែ​សម្រួល៖ សុវណ្ណផៃ ប្រភព៖dailymail

អត្ថបទពេញនិយម
អត្ថបទថ្មី