Essential English អ្នក​ធ្លាប់​រៀន​​អង់គ្លេស​​ជាង​១០​​ឆ្នាំ​មុន​ចង​ចាំ​មិន​ភ្លេច

  • 2016-08-25 17:01:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​អ្នក​​ចាប់​ផ្ដើម​រៀន​ភាសា​អង់គ្លេស​​​​នៅ​ចុង​ទសវត្ស​ឆ្នាំ​ ៩០ និង​ដើម​ឆ្នាំ​២០០០ ប្រាកដ​ជា​ស្គាល់​ច្បាស់​នូវ​សៀវភៅ​​អង់គ្លេស Essential English។ ​នៅ​ពេល​​​ឃើញ​សៀវភៅ​ពេញ​និយម​សម័យ​កាល​​​នោះ​ ​​​មនុស្ស​មិន​តិច​នាក់​ទេ​បាន​ប្រាប់​ថា នឹក​ឃើញ​​អនុស្សាវរីយ៍​​​​ដែល​ខ្លួន​​មាន​ ព្រោះ​​វា​បាន​ផ្ដល់​ចំណេះ​ដឹង​ផ្នែក​ភាសា​ដល់​ពួក​គេពេល​ចាប់​ផ្ដើម​ដំបូង។

 

 

លោក សុភ័ក្រ្ត​​​​​ ជា​​គ្រូ​បង្រៀន​​ភាសា​អង់គ្លេស​នៅ​សាលា​ឯក​ជន​​មួយ​នៅ​ភ្នំពេញ បាន​ឲ្យ​​រៀប​រាប់​ប្រាប់​ថា ​ពេល​ដែល​​ឃើញ​សៀវភៅ​នោះ​ ធ្វើ​ឲ្យ​លោក​នឹក​ឃើញ​កាល​ពី​វ័យ​រៀន​នៅ​​ថ្នាក់​វិទ្យាល័យ​ ព្រោះ​ចាប់​ផ្ដើម​រៀន​អង់គ្លេស​​ចាប់​ពេល​នោះ​មក។

 

លោក​ សុភ័ក្រ្ត​បាន​និយាយ​ថា៖ "ខ្ញុំ​ធ្លាប់​រៀន​សៀវភៅ​នេះ​​តាំង​ពី​ខ្ញុំ​រៀន​នៅ​វិទ្យាល័យ។ ខ្ញុំ​រៀន​បាន​៦​ខែ​កាល​ហ្នឹង រៀន​​ត្រឹម​មេរៀន​ទី​៦​ក៏​ឈប់។ រៀន​កាល​ហ្នឹង​១​ខែ​ ៧០០០​រៀល។ អ្វី​ដែល​ខ្ញុំ​​​ចង​ចាំ​​ពី​សៀវភៅ​នេះ​គឺ វា​លម្អិត​​ខ្លាំង​មែន​ទែន​​លើ​វេយ្យាករណ៍​អង់គ្លេស"។

"ខ្ញុំ​នៅ​ចាំ​តួ​អង្គ​មួយ​ក្នុង​សៀវភៅ​នេះ​ គឺ​លោក​ Priestley ( Mr. Priestley ) លោក​បាន​សួរ​ថា តើ​នរណា​​​ជា​អ្នក​និយាយ​ភាសា​អង់គ្លេស​បាន​ល្អ​ជាង​គេ? ចម្លើយ​គឺ​​គាត់​បាន​និយាយ​ថា គឺ​អ្នក​​និយាយ​ភាសា​អង់គ្លេស​​ណា​ដែល​ធ្វើ​ឲ្យ​អ្នក​ស្ដាប់​​យល់​ពី​អ្វី​​ដែល​ខ្លួន​និយាយ​"។ លោក​សុភ័ក្រ្ត​បន្ថែម​។

 

ងាក​ទៅ​ស្ដាប់​លោក អៀម ដែល​ជា​គ្រូ​បង្រៀន​​ភាសា​អង់គ្លេស​​ នៅ​សាលា​ឯកជន​មួយ​ផង​ដែរ​បាន​ឲ្យ​ដឹង​ថា ពេល​លោក​​​​ឃើញ​សៀវភៅ​នោះ វា​ធ្វើ​ឲ្យ​លោក​នឹក​​ដល់​មេរៀន​​សៀវភៅ​ Essential English ទំាង​ Book 1 Book 2 និង​ Book 3 ដែល​លោក​បាន​រៀន។

 

លោក​ បាន​​រៀប​រាប់​ប្រាប់​ថា៖ "ខ្ញុំ​ធ្លាប់​រៀន​សៀវភៅ​ហ្នឹង ពី ​Book 1, Book 2 ដល់ Book 3 បាន​ជាង​៣​ឆ្នាំ​​។ ខ្ញុំ​ចាំ​បាន​ថា កាល​នោះ​ខ្ញុំ​ស្រលាញ់​សៀវភៅ​ហ្នឹង​មែន​ទែន ព្រោះ​​មេរៀន​របស់​វា​​បង្រៀន​តាម​លំដាប់​លំដោយ ហើយ​ជា​​ពិសេស​វា​មាន​រូបភាព​គួរ​ឲ្យ​ចាប់​អារម្មណ៍ វា​ធ្វើ​ឲ្យ​​យើង​ជា​សិស្ស​ចង់​រៀន​ហើយ​រៀន​ទៀត"៕

 

 

ចុះ​ចំណែក​​មិត្ត​អ្នក​អាន​ ធ្លាប់​មាន​អនុស្សាវរីយ​​​ជា​មួយ នឹង សៀវភៅ​ Essential English​ឬ​ទេ? ​​​​

 

ចុចអាន៖  ១១​យ៉ាង ដែល​មនុស្ស​គ្រប់​រូប​គួរធ្វើ​​ មុន​អាយុ​៣០​ឆ្នាំ

 

អត្ថបទ៖ មាន រតនា

អត្ថបទពេញនិយម