ជា​អ្នក​នយោបាយ​សោះ តែ​សម្រស់​មិន​ចាញ់​តួកុន

  • 2014-11-02 18:51:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នារី​ដែល​ចាប់​អាជីព​ជា​​អ្នក​នយោបាយ ច្រើន​មាន​វ័យ​ចំណាស់ ឯ​សម្រស់​ក៏​រាង​ជ្រេ​បន្តិច​ដែរ។ ទោះ​យ៉ាង​ណា អ្នក​នយោបាយ​នៅ​ប៉ាគីស្ថាន​ម្នាក់ ដែល​មាន​តួនាទី​ជា​រដ្ឋ​មន្ត្រី​ការ​បរទេស​សោះ បែរ​ជា​មាន​សម្រស់​មិន​ចាញ់​តួកុន​ឡើយ។

 

 

​​នាង Hina Rabbani Khar គឺ​ជា​រដ្ឋមន្ត្រី​ការបរទេស​ស្រី​ដំបូង​គេ និង​ក្មេង​ជាង​គេ​បំផុត​របស់​ប្រទេស​ប៉ាគីស្ថាន។ ​​នាង​បាន​ចាប់​ផ្ដើម​អាជីព​ជា​អ្នក​នយោបាយ​ដំបូង នៅ​ឆ្នាំ​២០០២ ក្នុង​គណបក្ស​ប្រជាជន​ប៉ាគីស្ថាន ហើយ​ក្នុង​ឆ្នាំ២០០៩ នាង​ត្រូវ​គេ​តែង​តាំង​ជា​រដ្ឋ​មន្ត្រី​ការ​បរទេស។

 

​អ្នក​នយោបាយ​រូប​ស្រស់​នេះ កើត​នៅ​ថ្ងៃ​ទី១៩ ខែ​មករា ឆ្នាំ​១៩៧៧ ដែល​បច្ចុប្បន្ន​នេះ​មាន​វ័យ ៣៧​ឆ្នាំ។ នាង​បាន​រៀបការ​រួច​ទៅ​ហើយ ថែម​ទាំង​មាន​កូន​ស្រី ២​នាក់​ទៀត​ផង ប៉ុន្តែ​សម្រស់​នាង​នៅ​តែ​ស្អាត​ពី​ធម្មជាតិ ដែល​ធ្វើ​ឲ្យ​នាង​ជាប់​ឈ្មោះ​ក្នុង​ចំណោម​អ្នក​នយោបាយ​រូប​ស្រស់​ទាំង ១០​នាក់​នៅ​ឆ្នាំ ២០១៤​នេះ៕

 

 

 

 

 

នាង Hina Rabbani Khar ជាមួយ​អតីត​រដ្ឋមន្ត្រី​ការបរទេស​ឥណ្ឌា Somanahalli Mallaiah Krishna

 

ចុចអាន៖ កំពូល​ស្ត្រី​វ័យ​ក្មេង​ជើង​ខ្លាំង​ខាង​ជំនួញ​ទាំង ៥រូប របស់​អាស៊ាន

ចុចអាន៖ ១០ប្រទេស​ ​មាន​​រាជនី​កំពូល​សម្រស់​ច្រើន​បំផុត​​​ក្នុង​លោក

ចុចអាន៖ ១០​ប្រទេស មាន​កំពូល​​បុរស​សង្ហា​ច្រើន​បំផុត​លើ​លោក​

 

ប្រែ​សម្រួល៖ គង់ វិសាល

ប្រភព៖ wonderslist, ndtv