តារាថៃ១០រូបដែលប្រឹងប្រែងសិក្សាដល់ថ្នាក់បណ្ឌិតនិងអនុបណ្ឌិត
- 2016-09-08 13:05:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តារាថៃ១០រូបដែលប្រឹងប្រែងសិក្សាដល់ថ្នាក់បណ្ឌិតនិងអនុបណ្ឌិត
ចន្លោះមិនឃើញ
បើទោះជាការងារបច្ចុប្បន្នមានភាពមមាញឹកយ៉ាងណា តែការសិក្សានៅតែជាចំណែកសំខាន់មួយសម្រាប់ការកសាងភាពជោគជ័យទៅថ្ងៃអនាគត។ ដូច្នេះហើយទើបតារាល្បីៗមួយចំនួនបានឆ្លៀតពេលពីសកម្មភាពសិល្បៈដើម្បីបន្តការសិក្សារហូតដល់ថ្នាក់ខ្ពស់។ តើតារាណាខ្លះដែលបានរៀនចប់និងកំពុងសិក្សាថ្នាក់អនុបណ្ឌិត ឬបរិញ្ញាបត្រជាន់ខ្ពស់? ចង់ដឹង ទស្សនាខាងក្រោមនេះតែម្ដង៖
១. តារាចម្រៀង Navin Tar បញ្ចប់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ច និងកសិកម្ម ពីសាកលវិទ្យាល័យ Oregon State សហរដ្ឋអាមេរិក និងបានបញ្ចប់ថ្នាក់បណ្ឌិតសម្រាប់ជំនាញនេះដូចគ្នា។
២. Oak Smith Arayaskul តារាចម្រៀង ពិធីករ និងជាគ្រូពេទ្យមួយរូប បានបញ្ចប់ការសិក្សាបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកចិត្តសាស្ត្រ។
៣. តារាសម្ដែង Win Tawin Yavapolkul បញ្ចប់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិស្វកម្ម ពីUniversity of California Riverside សហរដ្ឋអាមេរិក។
៤. តារាសម្ដែង Kwan Usamanee បញ្ចប់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងពាណិជ្ជកម្ម ពីសាកលវិទ្យាល័យក្រុងថេប។
៥. តារាចម្រៀង និងសម្ដែង Beam Kawee Tunjararuk បញ្ចប់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងពាណិជ្ជកម្ម ពីសាកលវិទ្យាល័យជុឡាឡុងកន។
៦. តារាសម្ដែង Pancake Khemanit បញ្ចប់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែករដ្ឋបាលសាធារណៈ ពីសាកលវិទ្យាល័យ Ram KhamHaeng។ បច្ចុប្បន្នកំពុងសិក្សាថ្នាក់បណ្ឌិត ផ្នែកគ្រប់គ្រងធនធានមនុស្ស។
៧. តារាសម្ដែង Bella Ranee បានបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកសារព័ត៌មាននិងគមនាគមន៍ ពីសាកលវិទ្យាល័យThammasat។
៨. James Ma ទើបតែបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកភាសាអង់គ្លេសសម្រាប់ពាណិជ្ជកម្ម និងកំពុងបន្តថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងពាណិជ្ជកម្ម នៅសាកលវិទ្យាល័យ Assumption។
៩&១០. គូស្នេហ៍តារាសម្ដែង Toey Jarinporn និង Alex Rendellរៀនបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកសង្គមសាស្ត្រនិងមនុស្សសាស្ត្រ។
ចុចអាន៖នេះគឺជាសម្រស់ពិតរបស់តារាស្រីអាស៊ីកូនកាត់ពេលគ្មានក្រែមម្សៅ
ប្រែសម្រួល៖ វ៉ាន់ថន ប្រភព៖ mthai