អ្នកគាំទ្ររំជួលចិត្តពេលឃើញ Liiu Yifei បង្ហាញមុខក្នុងខួបកំណើតរបស់ Yang Yang
- 2016-09-12 21:10:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកគាំទ្ររំជួលចិត្តពេលឃើញ Liiu Yifei បង្ហាញមុខក្នុងខួបកំណើតរបស់ Yang Yang
ចន្លោះមិនឃើញ
វត្តមានរបស់តារាសម្ដែងស្រីស្រស់ស្អាត Liu Yifei បានធ្វើឲ្យប្រុសស្អាត Yang Yang ភ្ញាក់ផ្អើលជាខ្លាំង។
កាលពីយប់ថ្ងៃទី១១ខែកញ្ញាកន្លងទៅនេះ តារាសម្ដែងប្រុសកំពុងល្បីឈ្មោះ Yang Yang បានធ្វើពិធីជួបជុំអ្នកគាំទ្រ និងខួបកំណើតក្នុងពេលតែមួយ។ អ្វីដែលគួរនិយាយនោះគឺ តារាសម្ដែងស្រីល្បីឈ្មោះ Liu Yifei ព្រមទាំងក្រុមការងារ "Ten Miles of Peach Blossom” ដែលជារឿងភាគថ្មីរបស់អ្នកទាំង២កំពុងសហការគ្នានោះបានឆ្លៀតឱកាសមកជូនឲ្យកាដូឲ្យដៃគូសម្ដែងរបស់ខ្លួន។
វត្តមានរបស់ សៀវ ឡុងនីបានធ្វើឲ្យអ្នកគាំទ្ររបស់តួប្រុសរឿង "Just One Smile is very Alluring” ភ្ញាក់ផ្អើលយ៉ាងខ្លាំង។ នៅទីនេះដែរ Yang Yang បានឲ្យដឹងថា ពេលខ្លួនជួបមិត្តស្រីរបស់ Song Seunghun លើកដំបូង ហាក់ដូចបានឃើញទេពអប្សរអញ្ចឹងព្រោះនាងស្អាតពេក។ Liu Yifei ក៏បានតបវិញថា Yang Yang ក៏សង្ហាណាស់ដែរ។ គួរបញ្ជាក់ផងដែរថា Liu Yifei និងYang Yang កំពុងសហការគ្នាក្នុងរឿងភាគ "Ten Miles of Peach Blossom” ដែលនឹងចាក់បញ្ចាំងនៅដើមឆ្នាំក្រោយ៕
ចុចអាន៖អ្នកគាំទ្រខឹងសម្បាពេលសៀវ ឡុងនីជាប់បាតតារាងតារាមានសម្រស់ស្អាតធម្មជាតិ
ប្រែសម្រួល៖ សុវណ្ណផៃ ប្រភព៖kenh14