តៃវ៉ាន់ជួបកំពូលព្យុះក្នុងប្រវត្តិសាស្ត្រ ប៉ះពាល់ផ្ទះជាង ២៦ម៉ឺនខ្នង
- 2016-09-14 21:45:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តៃវ៉ាន់ជួបកំពូលព្យុះក្នុងប្រវត្តិសាស្ត្រ ប៉ះពាល់ផ្ទះជាង ២៦ម៉ឺនខ្នង
ចន្លោះមិនឃើញ
ផ្ទះសម្បែងជាង ២៦ម៉ឺនខ្នងត្រូវបានកាត់ផ្ដាច់អគ្គិសនី និងមនុស្សរាប់ពាន់នាក់ត្រូវជម្លៀស នៅទូទាំងកោះតៃវ៉ាន់ ក្រោយកំពូលព្យុះទីហ្វុង Meranti បានវាយលុកទាំងកម្រោលនាថ្ងៃព្រឹកថ្ងៃពុធនេះ។
ព្យុះ Meranti ត្រូវបានគេចាត់ទុកថាជាព្យុះមានកម្លាំងខ្លាំងជាងគេបំផុតក្នុងប្រវត្តិសាស្ត្រ ១២០ឆ្នាំ ដោយបានប៉ះតៃវ៉ាន់ក្នុងល្បឿន ៣៧០គីឡូម៉ែត្រក្នុងមួយម៉ោង ឬលឿនជាងឡានប្រណាំង Formula One និងបង្ខំឲ្យសាលារៀន អគារពាណិជ្ជកម្មជាច្រើនត្រូវបិទ និងជើងហោះហើរជាង៣៧០ ត្រូវបានលុបចោល។
ការិយាល័យអាកាសធាតុជាតិតៃវ៉ាន់ បានព្រមានពីព្យុះប្រភេទ ៥នេះថា វាបានគំរាមដល់ទីក្រុងភាគខាងត្បូង និងកើតកោះជាច្រើន ដោយមានខ្យល់បក់ ភ្លៀងធ្លាក់ និងទឹកជំនន់ខ្លាំង ដែលប្រជាពលរដ្ឋត្រូវប្រុងប្រយ័ត្នខ្ពស់។
ថ្ងៃពុធម៉ោង ៧ព្រឹកនៅតៃវ៉ាន់ ត្រូវនឹងម៉ោង ៦ព្រឹកនៅកម្ពុជា មនុស្សចំនួន ១ ៥០០នាក់ បានជម្លៀសចេញពីកន្លែងប៉ះពាល់ ឯទាហាន និងប៉ូលិសជិត ៤០០០នាក់ត្រៀមសម្រាប់ជួយជម្លៀសប្រជាជនបន្ថែមទៀត។ បើតាមសេចក្ដីរាយការណ៍បឋមមានពលរដ្ឋចំនួន ២នាក់ហើយបានរងរបួស៕
So dangerous outside now in #Kaohsiung, stay inside people! #Meranti pic.twitter.com/JB3xiHMXJA
— Dave Flynn 茶米 (@DaveFlynn) September 14, 2016
ប្រែសម្រួល៖ ឡេង ភារុណ
ប្រភព៖ CNN