តារា​សម្ដែង​ស្រី​ ៨​ ដួង​ មាន​ទីផ្សារ​ខ្ពស់ជាងគេ​​ក្នុង​ឆ្នាំ​២០១៤

  • 2014-11-03 18:20:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ស្រី​វ័យ​ក្មេង​ ៨​ដួង​កំពុង​មាន​ទីផ្សារ​ខ្ពស់​ក្នុង​ឆ្នាំ​២០១៤។ ទីផ្សារ​តារា​ទាំង ៨​ ដួង​នេះ ​កើន​​ឡើង​តាម​រយៈ​ការ​បង្ហាញ​វត្តមាន​​​ក្នុង​ខ្សែ​ភាពយន្ត ថត​ស្ប៉ត និង​ សកម្មភាព​ក្នុង​វិស័យ​សិល្បៈ​ផ្សេងៗ​ទៀត។

 

១ ឌុច លីដា ​ហាក់​មាន​ទីផ្សារ​ខ្ពស់​ជាង​គេ​ក្នុង​ឆ្នាំ​២០១៤ ដោយសារ​តែ​នាង​បាន​ថត​ខ្សែ​ភាពយន្ត​រឿង "ស្បែក​គង់" ដែល​ចាយ​ទុន​ជិត ៧០​ម៉ឺន​ដុល្លារ។ ក្រៅ​តែ​ពី​មាន​ភាព​ល្បី​ក្នុង​រឿង​នេះ​កញ្ញា​កំពុង​ថត​ខ្សែ​ភាពយន្ត​មួយ​រឿង​ទៀត​ចាយ​ទុន​ជិត ២០ ​ម៉ឺន​ដុល្លារ ​របស់​ផលិតកម្ម I Friend Entertainment ។ មាន​ខ្សែ​ភាពយន្ត​មួយ​ទៀត​ធ្វើ​​ឱ្យ​នាង​ទីផ្សារ​ខ្ពស់​ក្នុង​ឆ្នាំ​២០១៤​ គឺ​រឿង​ ដំរី​មរកត បាន​ថត​ចប់​រួច​រាល់​ហើយ។

២ នី មុនីនាថ ជា​តារា​សម្ដែង​គេ​ចាត់​ថា​នៅ​តែ​មាន​ទីផ្សារ​ខ្ពស់​ដដែល​ក្នុង​ឆ្នាំ​២០១៤។ មាន​ទីផ្សារ​ដោយសារ​តែ​នាង​បាន​ថត​សម្ដែង​ខ្សែ​ភាពយន្ត​ជា​ច្រើន​ក្នុង​ឆ្នាំ​នេះ​មាន​​ដូច​ជា​រឿង ព្រលឹង​៧​ថ្ងៃ​របស់​ផលិតកម្ម Rick Kids Media ។ ក្រៅ​តែ​រឿង​ដុំ​​មួយ​នេះ កញ្ញា​នៅ​មាន​ខ្សែ​ភាពយន្ត​ភាគ​ពីរ​ទៀត​ត្រៀម​ដាក់​បញ្ចាំង​លើ​កញ្ចក់​ទូរទស្សន៍​នា​ពេល​ខាង​មុខ​គឺ​រឿង កំលោះ​ស្រុក​ស្រែ​ញ៉ែ​ក្រមុំ​ឡប់ និង​រឿង បញ្ជី​ស្នេហ៍​កម្ម​អតីត​ជាតិ។

 

  ៣ ឌី សូនីតា ក៏​មាន​ឈ្មោះ​បោះ​សំឡេង​ខ្លាំង​ក្នុង​ឆ្នាំ ​២០១៤ ​​នេះ ​ដែរ។ មាន​ឈ្មោះ​បោះ​សំឡេង​ក៏​ព្រោះ​តែ​នាង​បាន​​សម្ដែង​ខ្សែ​ភាពយន្ត​មួយ​របស់​ផលិតកម្ម Rock គឺ​រឿង why។ អ្វី​ធ្វើ​ឱ្យ​ទស្សនិកជន​ចាប់​អារម្មណ៍ និង​កត់​សម្គាល់​គឺ​នាង​ហ៊ាន​សម្ដែង​ឈុត​ស្រើបស្រាល។ ក្រៅ​​តែ​ពី​ខ្សែ​ភាពយន្ត​នេះ​កញ្ញា ឌី សូនីតា នៅ​មាន​ខ្សែ​ភាពយន្ត​ជា​ច្រើន​ទៀត​ត្រៀម​ចេញ​ជា​បន្តបន្ទាប់។

 

  ៤ ភិន សុដាលីស តារា​សម្ដែង​មាន​ឪពុក​ជា​ចាងហ្វាង​ផលិតកម្ម​រូប​នេះ​ក៏​មាន​ទីផ្សារ​ខ្ពស់​មិន​ចាញ់​តារា​ដទៃ​ទៀត​ប៉ុន្មាន​ដែរ​ក្នុង​ឆ្នាំ​២០១៤។ នាង​បាន​បង្ហាញ​ខ្សែ​ភាពយន្ត​បន្តបន្ទាប់​មាន​ទាំង​ចាក់​ផ្សាយ​ហើយ និង​កំពុង​ត្រៀម​ដាក់​បញ្ចាំង។ ខ្សែ​ភាពយន្ត​ទាំង​នោះ​មាន​ដូច​ជា ទឹក​ចិត្ត​ប្រពន្ធ រឿង ឱ​កូន​សម្លាញ់ និង​រឿង​ដុំ អា​ព្រឿង​ងាប់​ហើយ ត្រៀម​ដាក់​បញ្ចាំង​​ចុង​ឆ្នាំ​នេះ។

 

  ៥ សុខ សោម៉ាវត្តី ក្រៅ​តែ​ពី​មាន​ឈ្មោះ​បោះ​សំឡេង​ក្នុង​នាម​ជា​ពិធីការិនី​របស់​ស្ថានីយ​ទូរទស្សន៍ បាយ័ន នាង​ក៏​មាន​ទីផ្សារ​សម្ដែង​ខ្ពស់​ផង​ដែរ​ក្នុង​ឆ្នាំ​២០១៤ បើ​ទោះ​ជា​រៀបការ​ហើយ​មាន​កូន​មួយ​ក្ដី។ ខ្សែ​ភាពយន្ត​របស់​នាង​ត្រៀម​ចេញ​ចុង​ឆ្នាំ​នេះ​មាន​ដូច​ជា​រឿង កំណប់​ឪ​ខ្ញុំ​របស់ Mega Film និង​

​រឿង ក្រឡ​អី​ហ្នឹង​វគ្គ២ របស់​ផលិតកម្ម LD Picture។ ក្រៅ​តែ​ពី​ខ្សែ​ភាពយន្ត​ទាំង​ពីរ​រឿង​ខាង​លើ សុខ សោម៉ាវត្តី នៅ​មាន​សកម្មភាព​ក្នុង​សិល្បៈ​ផ្សេងៗ​ទៀត​ធ្វើ​ឱ្យ​នាង​មាន​ទីផ្សារ​ខ្ពស់​នា​ឆ្នាំ​២០១៤។

 

 

៦ នៅ សុនីតា រឿង គំនុំ​អតីត​ជាតិ កំពុង​ចាក់​ផ្សារ​នៅ​ស្ថានីយ​ទូរទស្សន៍ CTN បាន​ធ្វើ​ឱ្យ​តារា​សម្ដែង និង​ជា​តារា​ម៉ូដែល​រូប​នេះ​មាន​ទីផ្សារ​ខ្ពស់​មិន​ចាញ់​តារា​ផ្សេង​ទៀត​ប៉ុន្មាន​ទេ​ក្នុង​ឆ្នាំ​២០១៤។ ក្រៅ​តែ​ពី​ការ​ថត​ខ្សែ​ភាពយន្ត​ការ​បង្ហាញ​វត្តមាន​​ជា​ច្រើន​ក្នុង​កម្មវិធី​ផ្សេងៗ​ក្នុង​សិល្បៈ​​ធ្វើ​ឱ្យ​នាង​កាន់​តែ​មាន​ទីផ្សារ​ខ្ពស់។

 

 

 

៧ សារ៉ាយ សក្ខណា បើ​ទោះ​ជា​ធ្លាប់​ប្រកាស​ឈប់​ពី​សិល្បៈ​ទៅ​រស់​​នៅ​ជា​មួយ​ប្ដី​នៅ​អាមេរិក​ហើយ​ក្ដី​នាង​នៅ​តែ​មាន​វត្តមាន​នៅ​ក្នុង​វិស័យ​ភាពយន្ត​តាម​រយៈ​ការ​បង្ហាញ​វត្តមាន​​ក្នុង​ខ្សែ​ភាពយន្ត​នានា។ ការ​បង្ហាញ​វត្តមាន​ជា​បន្តបន្ទាប់​ក្នុង​វិស័យ​ភាពយន្ត​​ធ្វើ​តារា​រូប​នេះ​នៅ​តែ​មាន​ទីផ្សារ​ខ្ពស់​ដដែល​ក្នុង​ឆ្នាំ​២០១៤។ ខ្សែ​ភាពយន្ត​ពីរ​រឿង​គេ​ជឿជាក់​ថា​ធ្វើ​ឱ្យ សក្ខណា នៅ​តែ​មាន​ទីផ្សារ​ខ្ពស់​គឺ រឿង បង​ស្រលាញ់​អូន សម្ដែង​ជា​មួយ​តួ​ថៃ និង​រឿង ក្រឡ​អី​ហ្នឹង​វគ្គ២ របស់​ផលិតកម្ម LD Picture។

 

 

 

៨ ជីជី ពិធីការិនី​ស្រស់​ស្អាត​របស់​ CTN ក៏​មាន​ទីផ្សារ​សម្ដែង​ខ្ពស់​មិន​ចាញ់​​តារា​ស្រី​ទាំង ៧​ដួង​ខាង​លើ​នោះ​ទេ។ ខ្សែ​ភាពយន្ត​បាន​ចាក់​រួច​រាល់​ក្នុង​ឆ្នាំ​២០១៤ មាន​ដូច​ជា អាប​ពាក់​មួក​សុវត្ថិភាព​វគ្គ២ និង​រឿង អាចារ្យ​បី​សាសន៍ របស់​ផលិតកម្ម Rock ធ្វើ​ឱ្យ​ទីផ្សារ​កញ្ញា​ខ្ពស់​ដដែល។

 

 

អានអត្ថបទបន្ត៖ Fans ខ្លះប្រាប់ថា ដាច់បាយព្រោះតារាថៃ!

អានអត្ថបទបន្ត៖ ឈុត​វាយ​ប្រយុទ្ធ​ល្អ​មើល​បំផុត​ទាំង ៥​ឈុត របស់​កុំកុំ

អានអត្ថបទបន្ត៖ ​ភាពយន្ត​​បាញ់​ប្រហារ “John Wick” បញ្ចាំង​នៅ​ផ្លាទីនៀម​ ​ស្អែក​នេះ​ហើយ

អត្ថបទ៖ អ៊ីង សុឡា

អត្ថបទថ្មី