ក្រោយ​បាន​៣​ពិន្ទុ​សប្ដាហ៍​ទី​១ គីរីវង់​បង្ហាញ​ទំនុក​ចិត្ត​គ្រង​ជើ​ង​ឯក​លីគ​២

  • 2016-09-26 18:06:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ ឌុក វាសនា អគ្គលេខាធិការ​ក្លឹប​គីរីវង់​សុខ​សែន​ជ័យ​​មាន​ទំនុក​​ចិត្ត​​៥០​%​ក្នុង​ការ​គ្រង​ជើង​​ឯក​លីគ​លំដាប់​ទី​២​របស់​កម្ពុជា បន្ទាប់​ពី​ក្រុម​របស់​​ខ្លួន​លត់​​ខេត្ត​ស្វាយរៀង​៦-២​កាល​ពី​ម្សិល​មិញ​សម្រាប់​​​សប្ដាហ៍​ទី១។

 

 

អគ្គលេខាធិការ​រូប​នេះ​បាន​ឲ្យ​ដឹង​ថា ទំនុក​ចិត្ត​ក្នុង​ការ​គ្រង​ជើង​ឯក​លីគ​ទី​២​នេះ​ ​នឹង​អាច​មាន​ខ្ពស់​ជាង​នេះ​​ ​ប្រសិន​បើ​អាច​យក​ឈ្នះ​​សប្ដាហ៍​ទី​៣ ​ដែល​ត្រូវ​ប៉ះ​​សាលា​បាល់ទាត់​ជាតិ​បាទី។ ​ចំណែក​សប្ដាហ៍​ទី​២​ប៉ះ​មជ្ឈមណ្ឌល​​កីឡា ខ.ភ.ម ​គឺ​​មិន​សូវ​មាន​ការ​ព្រួយ​បារម្ភ​​ច្រើន​ទេ។

 

​លោក​បន្ថែម​ថា ការ​គ្រង​ជើង​ឯក​នេះ​មាន​ក្រុម​​ចំនួន​ពីរ​ជា​ឧបសគ្គ​គឺ សៀមរាប និង​អគ្គិសនី​កម្ពុជា។ ​ទោះ​បី​​ទទួល​បាន​លទ្ធផល​ល្អ​ដោយ​យក​ឈ្នះ​ក្រុម​​​ខេត្ត​ស្វាយ​រៀង​រហូត​ដល់​ទៅ​៦-២​ ប៉ុន្តែ​កូន​ក្រុម​របស់​លោក​​នៅ​មាន​ចំណុច​​ខ្វះខាត​ជា​ច្រើន​​​ត្រូវ​កែតម្រូវ​​ ដើម្បី​មាន​អាទិភាព​ខ្ពស់​ក្នុង​ការ​គ្រង​​ជើង​ឯក​។

 

 

លទ្ធផល​សប្ដាហ៍​ទី​១​

ក្រុម​

លទ្ធផល​

ក្រុម​

ម៉ោង​

ទីលាន​

ខេត្ត​ស្វាយរៀង​

-៦​

គីរីវង់​សុខ​សែន​ជ័យ

:៣០​

ខេត្ត​ស្វាយរៀង​

ខេត្ត​កំពង់​ឆ្នាំង​

-៣​

អគ្គិសនី​កម្ពុជា​

:៣០

កំពង់​ឆ្នាំង​

សាលា​បាល់ទាត់​ជាតិ​បាទី​

-១​

កំពង់​ផែ​ស្វយ័ត​ខេត្ត​ព្រះសីហនុ​

:៣០

បាទី​

សៀមរាប​អង្គរ​

-០​

ខេត្ត​កំពង់​ស្ពឺ​

:៣០

ខេត្ត​សៀមរាប​

 

តារាង​ចំណាត់​ថ្នាក់​

.រ​

ក្រុម​

គ្រាប់​បាល់

ពិន្ទុ​

១​

សៀមរាប​អង្គរ​

៦​

៣​

២​

គីរីវង់​សុខ​សែន​ជ័យ​

៤​

៣​

អគ្គិសនី​កម្ពុជា​

១​

៣​

កំពង់​ផែ​ស្វយ័ត​ខេត្ត​ព្រះសីហនុ​

១​

៣​

៥​

មជ្ឈមណ្ឌល​​កីឡា ខ..

០​

៦​

កំពង់​ឆ្នាំង​

-

សាលា​បាល់ទាត់​ជាតិ​បាទី​

-

០​

ខេត្ត​ស្វាយរៀង​​

-៤​

០​

ខេត្ត​កំពង់​ស្ពឺ​

-

០​

 

អត្ថបទ​៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទពេញនិយម