ចូល​រួមត្រេកអរ! សុខ ចាន់​មាន ​ឈ្នះ​មេដាយ​មាស​ ខណៈ កែ ឡេង ឈ្នះ​មេដាយ​​ប្រាក់

  • 2016-09-27 23:19:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កីឡាករ​ជម្រើស​ជាតិ​កម្ពុជា សុខ ចាន់មាន ឈ្នះ​បាន​មេដាយ​មាស​​សម្រាប់​ការ​ប្រកួត​ប៉េតង់​វិញ្ញាសា​​បុរស​វាយ​ទោល​ បន្ទាប់​ពី​បាន​យក​ឈ្នះ​​កីឡាករ​ម្ចាស់​ផ្ទះ​វៀតណាម​ដោយ​លទ្ធផល​​ពិន្ទុ៣២-១០​ ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ​​នៅ​ព្រឹត្តិការណ៍​កីឡា​ឆ្នេរ​ខ្សាច់​ទ្វីប​អាស៊ី។

 

ចំណែក​កីឡាការិនី​ម្ចាស់​មេដាយ​មាស​ពិភព​លោក​២​សម័យ​កាល អ្នក​ស្រី កែ ឡេង ឈ្នះ​បាន​​មេដាយ​ប្រាក់​ បន្ទាប់ពី​ចាញ់​កីឡាការិនី​ចិន​ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ​​​សម្រាប់​វិញ្ញាសា​វាយ​ទោល​ដោយ​ពិន្ទុ​២៨-៣៨៕

 

 

 

រហូត​ដល់​ពេល​ក្រុម​កីឡា​កម្ពុជា​ឈ្នះ​បាន​មេដាយ​ចំនួន​៦​​​ក្នុង​នោះ​មាស១ ប្រាក់​១ និង​សំរឹទ្ធ៤​៕

 

អត្ថបទ៖ ជាន ចាន់រ៉ា