Min Peechaya បើកជំនួញបុរី បន្ថែមពីលើជំនួញវាល់លានជាច្រើនទៀត
- 2016-09-29 13:05:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Min Peechaya បើកជំនួញបុរី បន្ថែមពីលើជំនួញវាល់លានជាច្រើនទៀត
ចន្លោះមិនឃើញ
ក្រៅពីជាតារាឯកស្រីជួរមុខរបស់ប៉ុស្តិ៍លេខ៧ ដែលមានកម្មវិធីត្រូវចូលរួមច្រើននិងតំណាងផ្សព្វផ្សាយផលិតផលជាហូរហែ តារាសម្ដែងស្រីថៃ Min Peechaya នៅមានមុខជំនួញជាច្រើនជាមួយក្រុមគ្រួសារដែលអាចនិយាយបានថាជាគ្រួសារលំដាប់សេដ្ឋី ដោយមានទាំងក្រុមហ៊ុនលក់គ្រឿងសំណង់នៅខេត្តខនកេន ដែលបានបើកកាលពីឆ្នាំមុន និងមុខជំនួញផ្សារទំនើប។
ចុងក្រោយនេះ តារាវ័យ ២៧ឆ្នាំនិងគ្រួសារត្រៀមបើកសម្ពោធមុខជំនួញធំមួយទៀតផ្នែកអចលនទ្រព្យ គឺបុរីធំមួយក្នុងខេត្តខនកេន ជាស្រុកកំណើតរបស់ខ្លួន ដែលមានគេហដ្ឋានប្រណិតៗជាច្រើនខ្នង។ បើទោះជាតារារូបនេះនិយាយថានេះគ្រាន់តែជាជំនួញឪពុកម្ដាយ ប៉ុន្តែអ្នកណាៗក៏និយាយដែរថា Min គឺជាអនាគតសេដ្ឋិនីពិតប្រាកដ។
ចំពោះការងារសិល្បៈ ឆាប់ៗនេះ Min នឹងបង្ហាញខ្លួនក្នុងរឿងភាគថ្មីជាមួយដៃគូប្រុស Weir Sukollawat ដែលមានចំណងជើងថា “Koo Za Rot Zab” (Spicy Flavor of Love) ៕
Weir និង Min ក្នុងរឿងថ្មី
ប្រែសម្រួល៖ វ៉ាន់ថន ប្រភព៖ sanook