បង​ប្រុស​របស់​ត្រចៀកកាំ​គឺ​ជា​កំពូល​មហាសេដ្ឋី​នៅ​ខេត្ត Anhui ប្រទេស​ចិន

  • 2016-10-13 20:43:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មនុស្ស​ជា​ច្រើន​ដឹង​ថា​តារា​សម្ដែង​ជួរ​មុខ Zhao Wei គឺ​ជា​អ្នក​មាន​តែ​ពួក​គេ​មិន​បាន​ដឹង​នោះ​ឡើយ​ថា​បង​ប្រុស​របស់​នាង​ក៏​មាន​ទ្រព្យ​សម្បត្តិ​ហូរហៀរ​មិន​ធម្មតា​ដែរ។

 

Zhao Wei និង​បងប្រុស

 

តារា​សម្ដែង​លំដាប់A Zhao Wei មាន​កេរ្តិ៍​ឈ្មោះ​បោះ​សំឡេង និង​ទ្រព្យ​សម្បត្តិ​ហូរហៀរ​អ្នក​ណា​ក៏​ដឹង។ យ៉ាងណាក៏ដោយ មាន​មនុស្ស​មិន​ច្រើន​ទេ​ដែល​ដឹង​ថា Zhao Jian បង​ប្រុស​របស់​នាង​ក៏​មាន​មិន​ចាញ់​ប្អូន​ស្រី​នោះ​ឡើយ។

 

នៅ​ក្នុង​ខេត្ត Anhui បើ​បងប្រុស​របស់​ត្រចៀកកាំ​ថា​ខ្លួន​ឯង​មាន​លេខ​២ គ្មាន​អ្នក​ណា​ហ៊ាន​និយាយ​ថា​ខ្លួន​មាន​ទី​១​នោះ​ឡើយ។ ជា​ច្រើន​លើក​ច្រើន​សា Zhao Jian តែង​ត្រូវ​គេ​ចុះ​ផ្សាយ​ថា​ជា​មិត្ត​ប្រុស​មហាសេដ្ឋី​របស់​តួ​រឿង "ព្រះនាង​យេយេ"។ ដោយ​សារ​កេរ្តិ៍​ឈ្មោះ​ល្បី​ល្បាញ​របស់​ប្អូន​ស្រី ជំនួញ​របស់ Zhao Jian ត្រូវ​បាន​ប្រកប​យ៉ាង​ងាយ​ស្រួល។ លោក​មាន showroom លក់​រថយន្ត​ជា​ច្រើន​កន្លែង។

 

showroom លក់រថយន្តរបស់ Zhao Jian

 

មុន​នេះ​ប៉ុន្មាន​ថ្ងៃ មហាសេដ្ឋី​ខាង​លើ​ទើប​តែ​បើក​សាខា​លក់​រថយន្ត​លំដាប់​អន្តរជាតិ​ថ្មី​មួយ​ទៀត​នៅ​ខេត Wuho។ លោក​បាន​អញ្ជើញ​គ្រប់​ថ្នាក់​ដឹក​នាំ​មក​ទាំង​អស់​មក​ចូលរួម ហើយ​វត្តមាន​របស់​​ត្រចៀកាំ​ក៏​មិន​អាច​ខ្វះ​បាន​ដែរ។ "បើ​សិន​ជា Zhao Wei មាន​​លុយ​រាប់​លាន​ដុល្លារ បង​ប្រុស និង​ម្ដាយ​របស់​នាង​ក៏​មាន​ទ្រព្យ​សម្បត្តិ​ប្រហាក់ប្រហែល​ហ្នឹង​ដែរ។ នៅ​ប្រទេស​ចិន ត្រកូល​Zhao កាន់​តែ​រុងរឿង​ឡើង"។ ប្រភព​មួយ​ឲ្យ​ដឹង។

 

ត្រចៀកកាំ និងស្វាមី

 

ចុចអាន៖ត្រចៀកកាំ​មិន​ធ្លាប់​គិត​ថា ចៀវៃ​នឹង​រៀបការ​ជាមួយ Wallace Huo

 

ប្រែ​សម្រួល៖ សុវណ្ណផៃ ប្រភព៖zing