​iPhone 7​/7 Plus​ ​រក​ឃើញ​ផ្ទុះ​ថ្ម​​បន្តបន្ទាប់ ខ្លះ​ធ្ងន់​ធ្ងរ​រហូត​ឆេះ​រថយន្ត

  • 2016-10-21 17:24:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចេញ​លក់​មិន​ទាន់​បាន​ប៉ុន្មាន​ខែ​ផង​ ​iPhone 7/ 7Plus​ ​ជា​ច្រើន​គ្រឿង ត្រូវ​បណ្តាញ​សារព័ត៌មាន​​ជា​ច្រើន ចុះ​ផ្សាយ​​ពី​​ឧបទ្ទវហេតុ​ផ្ទុះ​យ៉ាង​ធ្ងន់ធ្ងរ​រហូត​បណ្ដាល​ឲ្យ​ដល់​ថ្នាក់​ឆេះ​រថយន្ត។

 

 

 

ករណី​មួយ​ចំនួន​កើត​ក្នុង​ប្រទេស​ចិន​ ​ដោយ​អ្នក​ប្រើ​អះអាង​ថា​ ​iPhone 7​ ​របស់​គេ​ឡើង​កម្ដៅ​ខ្លាំងពេល​កំពុង​ថត​វីដេអូ​ ​ហើយ​ផ្ទុះ​តែ​ម្ដង។ ទន្ទឹម​នឹង​នេះ​មាន​ករណី​ផ្សេង​ទៀត​ក្នុង​ប្រទេស​ចិន​ដដែល​បង្ហាញ​ថា​ ​iPhone 7/ 7Plus​ ​ផ្ទុះ​បោង​ហើប​អេក្រង់​ក្រោយ​សាក​ថ្ម​រយៈ​ពេល​យូរ។

 

កាន់​តែ​បារម្មណ៍​ទៀត​នោះ​គឺ​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី​មាន​ ​iPhone 7​ ​មួយ​គ្រឿង​ផ្ទុះ​ដោយ​គ្មាន​មូលហេតុ​ ​ហើយ​បង្ក​ជា​អគ្គិភ័យ​ដែល​បណ្ដាល​ឲ្យ​ឆេះ​រថយន្ត។ ករណី​នេះ​សារព័ត៌មាន​ ​7News​ ​បាន​សម្ភាសន៍​ជា​មួយ​ម្ចាស់​ ​iPhone​ ​ដែល​រក​ឃើញ​ថា​គាត់​ទើប​ទិញ​មិន​ទាន់​បាន​មួយ​ខែ​ផង៕

 

 

អាន​បន្ត​ ​៖​iPhone 7/7Plus​ ​ជា​ច្រើន​គ្រឿង​​ប៉ោង​ថ្ម​ ​មិន​ដឹង​មូលហេតុ អាន​បន្ត​ ​៖​អ្នក​ប្រើ Laptop កុំ​ភ្លេច​យក​ស្កុត​បិទ​កាមេរ៉ា​កុំព្យូទ័រ ការពារ​បែក​ធ្លាយ អាន​បន្ត​ ​៖​អ្នក​ចូល​ចិត្ត​ថត​រូប​ ច្បាស់​ជា​ស្រឡាញ់​​ស្មាតហ្វូន​មួយ​​នេះ

 

ប្រែ​សម្រួល​ ​៖​ ​រដ្ឋ​ ប្រភព​ ​៖​ ​7news