ក្រុម​ចម្រៀង​កូរ៉េ​ដែល​រក​ចំណូល​បាន​ច្រើន​ជាង​គេ​ប្រចាំ​ផលិតកម្ម​នីមួយៗ

  • 2016-10-21 21:17:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រិយមិត្ត​អ្នក​ចូល​ចិត្ត​វិស័យ​ចម្រៀង KPOP មាន​ដឹង​ទេ​ថា​ក្រុម​ចម្រៀង​មួយ​ណា​ដែល​រក​បាន​ប្រាក់​ចំណូល​ច្រើន​ជាង​គេ​សម្រាប់​ផលិតកម្ម​នីមួយ​ៗ?

 

បើ​ទោះ​បី​ជា​ស្ថិត​នៅ​ក្នុង​ក្រុមហ៊ុន​តែ​មួយ​តែ​មួយ​ក៏​ដោយ តែ​មិន​ប្រាកដ​ថា​ក្រុម​ចម្រៀង​កូរ៉េ​ទាំង​អស់​អាច​រក​ប្រាក់​ចំណូល​បាន​ស្មើ​គ្នា​នោះ​ឡើយ។ ខណៈ​ក្រុម​ចម្រៀង​ខ្លះ​មាន​អ្នក​គាំទ្រ​តិច និង​តម្លៃ​ខ្លួន​មិន​ខ្ពស់​នោះ ក្រុម​ចម្រៀង​ដទៃ​ទៀត​ដែល​នៅ​ក្នុង​ក្រុមហ៊ុន​ជាមួយ​គ្នា​បែរ​ជា​មាន​ចំនួន​អ្នក​គាំទ្រ​ច្រើន​លើស​លុប និង​អាច​ចំណូល​ឲ្យ​ផលិតកម្ម​របស់​ខ្លួន​យ៉ាង​ច្រើន។

 

ជាមួយ​គ្នា​នេះ​ដែរ បណ្ដាញ​ព័ត៌មាន Instiz របស់​កូរ៉េ​ទើប​តែ​បញ្ចេញ​ឈ្មោះ​ក្រុម​ចម្រៀង​ដែល​រក​បាន​ចំណូល​ច្រើន​ជាង​គេ​ក្នុង​ផលិតកម្ម​នីមួយ​ៗ។ ខាង​ក្រោម​នេះ​គឺ​ជា​លទ្ធផល​របស់ Instiz៕

 

ផលិតកម្ម SM៖ TVXQ រក​បាន ៥០%​នៃ​ចំណូល​សរុប

 

 

ផលិតកម្ម YG៖ Big Bang រក​បាន​ ៨០%​នៃ​ចំណូល​សរុប

 
 

ផលិតកម្ម JYP៖ 2PM រក​បាន​ច្រើន​ជាង​គេ​នៅ​ក្រៅ​ស្រុក។ Suzy រក​បាន​ច្រើន​ជាង​គេ​នៅ​ក្នុង​ស្រុក

 
 

ផលិតកម្ម Woolim៖ Infinite រក​បាន​៨៥% នៃ​ចំណូល​សរុប

 
 

ផលិតកម្ម Starship៖ Sistar រក​បាន​ច្រើន​ជាង​គេ

 
 

ផលិតកម្ម FNC៖ FT Island រក​បាន​ច្រើន​ជាង​គេ

 
 

ផលិតកម្ម Big Hit៖ BTS រក​បាន​៩០%​នៃ​ចំណូល​សរុប

 
 

ផលិតម្ម Cube៖ BEAST រក​បាន​៧០​%​នៃ​ចំណូល​សរុប តែ​ក្រុម​នេះ​បាន​ចេញ​បាត់​ហើយ

 
 

ផលិតកម្ម Plan A៖ Apink រក​បាន​ច្រើន​ជាង​គេ

 
 

ផលិតកម្ម Pledis៖ Seventeen រក​បាន​ច្រើន​ជាង​គេ

 
 

ចុចអាន៖ស្លុង​អារម្មណ៍​ជាមួយ​ទេព​មច្ឆា Jun Ji Hyun និង​ប្រុស​សង្ហា Lee Min Ho ក្នុង​teaser រឿង​ថ្មី

 

ប្រែ​សម្រួល៖ សុវណ្ណផៃ ប្រភព៖instiz

អត្ថបទពេញនិយម