ឪពុក​គម្រក់ រំលោភ​កូន​ស្រី​ម្ដង​ហើយ​ម្ដង​ទៀត ត្រូវ​ជាប់​គុក ១៥០៣​ឆ្នាំ

  • 2016-10-24 21:18:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរស​ជា​ឪពុកម្នាក់ មាន​ឈ្មោះ​ថា Rene Lopez ត្រូវ​បាន​តុលាការ​ផ្ដន្ទាទោស​ឲ្យ​ជាប់​គុក រយៈពេល ១ ៥០៣​ឆ្នាំ បន្ទាប់​ពី​បាន​ចាប់​រំលោភ​កូន​ស្រី​ជំទង់​ខ្លួន ជា​ច្រើន​លើក​ច្រើន​សា អស់​រយៈ​ពេល​ជាង ៤​ឆ្នាំ​កន្លង​មក​នេះ។

 

Rene Lopez

 

បុរស​វ័យ ៤១​ឆ្នាំ ខាង​លើ​នេះ ត្រូវ​បាន​កាត់​ទោស​ឲ្យ​ជាប់​គុក យូរ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ របស់​តុលាការ Fresno Superior Court ដែល​ស្ថិត​ក្នុង​រដ្ឋ California សហរដ្ឋអាមេរិក។ គណៈវិនិច្ឆ័យ បាន​រក​ឃើញ​ថា Lopez ជាប់​ទោស​ចំនួន ១៨៦​ករណី នៃ​បទ​ល្មើស​ផ្លូវ​ភេទ ដោយ​ក្នុង​នោះ​រួម​មាន​ទាំង ការ​ចាប់​រំលោភ​អនីតិជន រាប់​សិប​ករណីផង​ដែរ។

 

ព្រះ​រាជអាជ្ញា​បាន​និយាយ​ថា ជន​រងគ្រោះ​ត្រូវ​បាន​គេ​ចាប់​រំលោភ ពី ២ ទៅ ៣ ដង ក្នុង​មួយ​សប្ដាហ៍ ចាប់​តាំង​ពី​ខែ​ឧសភា ឆ្នាំ​២០០៩ ដល់ ខែ​ឧសភា ឆ្នាំ​២០១៣ នៅ​ពេល​ដែល​ជន​រងគ្រោះ មាន​ភាព​ក្លាហាន ក្នុង​ការ​រត់​គេច​ពី​ឪពុក​ដ៏​គម្រក់​នោះ៕

 

ប្រែសម្រួល ៖ សេង ឡុង ប្រភព ៖ metro

អត្ថបទពេញនិយម