សៀវភៅ​ ​៥ក្បាល​ ​ដែល​ ​Bill Gate​s ​ចង់​ឲ្យ​សហគ្រិន​អាន

  • 2016-11-07 18:33:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំពូល​មហាសេដ្ឋី​បច្ចេកវិទ្យា​ ​Bill Gates​ ​ជា​បុគ្គល​ដែល​ចូល​ចិត្ត​អាន​សៀវភៅ​ស្ទើរ​គ្រប់​ប្រភេទ។ មាន​​សៀវភៅ​មួយ​ចំនួន​ដែល​ ​Bill Gate​ ​ចង់​ឲ្យ​សហគ្រិន​អាន​ដើម្បី​ទទួល​ការ​គិត​ ​វិភាគ​ ​និង​ដឹក​នាំ​ល្អ​ៗ។

 

 

Tap Dancing to Work: Warren Buffett on Practically Everything, 1966-2012​ ​និពន្ធ​ដោយ​ ​Carol Loomis​ ​ជា​សៀវភៅ​ដែល​រៀបរាប់​ពី​ខ្សែ​ជីវិត​ ​និង​វិធីសាស្ត្រ​ដឹក​នាំ​របស់​កំពូល​មហាសេដ្ឋី​ផ្នែក​វិនិយោគ​ ​Warren Buffett។

 

 

Making the Modern World: Materials and Dematerialization​ ​និពន្ធ​ដោយ​សាស្ត្រាចារ្យ​ ​Vaclav Smil​ ​ជា​សៀវភៅ​រៀបរាប់​ ​នឹង​ណែនាំ​ឲ្យ​សន្សំសំចៃ​ពី​តម្រូវ​ការ​នៃ​វត្ថុធាតុ​ដើម​ ​និង​ការ​ប្រើប្រាស់​ថាមពល​រវាង​ប្រទេស​ជឿនលឿន​ ​និង​ក្រីក្រ។

 

 

Stress Test: Reflections on Financial Crises​ ​និពន្ធ​ដោយ​ ​Tim Geithner​ ​ដែល​សរសេរ​អំពី​ការ​វិភាគ​ ​និង​ដំណោះ​ស្រាយ​នៅ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ។

 

 

The Better Angels of Our Nature: Why Violence Has Declined​ ​និពន្ធ​ដោយ​ ​Steven Pinker​ ​ជា​សៀវភៅ​ពន្យល់​ពី​មូលហេតុ​ដែល​មនុស្ស​កើត​មាន​កំហឹង​ ​និង​វិធី​កាត់​បន្ថយ។

 

 

Business Adventures: Twelve Classic Tales from the World of Wall Street​ ​និពន្ធ​ដោយ​ ​John Brooks​ ​ដែល​រៀបរាប់​អំពី​វិធី​ធ្វើ​ជំនួញ​របស់​សហគ្រិន​ធំ​នៅ​សង្កាត់​ពាណិជ្ជកម្ម​ ​(Wall Street)​ ​របស់​អាមេរិក។

 

 

អាន​បន្ត​ ​៖​Facebook រក​បាន​មិន​ដល់​ ៥ ដុល្លារ​​ពី​អ្នក​ប្រើ​ម្នាក់ៗ​ តែ​ចំណូល​កប់​ក្ដោង

 

ប្រែ​សម្រួល​ ​៖​ ​រដ្ឋ​ ប្រភព​ ​៖​ ​thisinsider