អាស៊ាន​ ​នឹង​ក្លាយ​ជា​សមរភូមិ​រវាង​ ​Alibaba និងAmazon

  • 2016-11-07 21:05:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​ ​Amazon​ ​ប្រកាស​​បោះ​ជំហាន​ចូល​ទីផ្សារ​អាស៊ាន​នា​ឆ្នាំ​ ​២០១៧​ ​អ្នក​វិភាគ​ទីផ្សារ​បង្ហាញ​ថា ​តំបន់​នេះ​នឹង​ក្លាយ​ជា​សមរភូមិ​ដ៏​ធំ​រវាង​ ​Alibaba និង ​Amazon។

 

លោក Jack Ma ស្ថាបនិក Alibaba (ឆ្វេង) និងលោក Jeff Bezos ស្ថាបនិក Amazon (ស្តាំ)

 

ក្រុមហ៊ុន​លក់​ទំនិញ​តាម​អ៊ីនធឺណិត​យក្ស​ទាំង​ពីរ​នេះ​ធ្លាប់​ប៉ះ​គ្នា​រួច​មក​ហើយ​ក្នុង​ទីផ្សារ​ប្រទេស​ចិន​ ​និង​ឥណ្ឌា​ ​ខណៈ​ការ​លក់​របស់​ ​Amazon​ ​ដែល​មក​ក្រោយ​ ​Alibaba​ ​ទទួល​បាន​ជោគជ័យ​យ៉ាង​ខ្លាំង។

 

ដោយ​ឡែក​អ្នក​វិភាគ​ជា​ច្រើន​លើក​ឡើង​ថា​ ​ការ​បោះ​ជំហាន​ចូល​អាស៊ាន​សម្រាប់​ ​Amazon​ ​គឺ​អាច​មាន​ហានិភ័យ​ច្រើន​ជាង​ទីផ្សារ​ចិន​ ​និង​ឥណ្ឌា​ ​ព្រោះ​បច្ចុប្បន្ន​ក្នុង​ចំណោម​ប្រជាជន​ជាង​ ​៦០០​ ​លាន​នាក់​របស់​អាស៊ាន​ ​គឺ​មាន​តែ​ ​៥%​ ​ប៉ុណ្ណោះ​ដែល​ប្រើប្រាស់​សេវាកម្ម​ទិញ​ទំនិញ​តាម​អ៊ីនធឺណិត។

 

​ក្រឡេក​​មើល​ប្រទេស​ថៃ​បច្ចុប្បន្ន​គឺ​មាន​ ​Lazada​ ​ដែល​ផ្ដល់​សេវា​ដូច​ ​Amazon, Singpost​ ​ភ្នាក់ងារ​ដឹក​ជញ្ជូន​ធំ​បំផុត​ក្នុង​សិង្ហបុរី​ ​និង​ ​Ascend Money​ ​ផ្ដល់​សេវា​ទូទាត់​ប្រាក់​តាម​អ៊ីនធឺណិត​ក្នុង​ប្រទេស​ ​ថៃ​ ​មីយ៉ាន់ម៉ា​ ​វៀតណាម​ ​កម្ពុជា​ ​ឥណ្ឌូណេស៊ី​ ​និង​ហ្វីលីពីន​ ​ខណៈ​ក្រុមហ៊ុន​ទាំង​នេះ​ជា​បុត្រ​សម្ព័ន្ធ​របស់​ ​Alibaba Group៕

 

អាន​បន្ត​ ​៖​ Amazon​ ​នឹង​ដំណើរការ​លក់​ទំនិញ​ក្នុង​អាស៊ាន​ ​ដើម​ឆ្នាំ​ ​២០១៧ អាន​បន្ត​ ​៖​ សៀវភៅ​ ​៥ក្បាល​ ​ដែល​ ​Bill Gate​s ​ចង់​ឲ្យ​សហគ្រិន​អាន

 

ប្រែ​សម្រួល​ ​៖​ ​រដ្ឋ​ ប្រភព​ ​៖​ ​techinasia

អត្ថបទថ្មី