ចំណាយ​លុយ ជិត​៤​ម៉ឺន​ដុល្លារ វះ​កាត់​មុខ​ឡើង​ដូច​ខ្មោច

  • 2016-12-09 03:06:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរស​ជនជាតិ​វេណេហ្ស៊ុយអេឡា​ម្នាក់ មក​ពី​រាជធានី​ការ៉ាកាស (Caracas) មាន​ឈ្មោះ​ថា Henry Rodriguez បាន​ចំណាយ​លុយ ៣០ ០០០ផោន (ជិត​៤​ម៉ឺន​ដុល្លារ) និង​ឆ្លង​កាត់​ការ​វះ​កាត់​ផ្ទៃ​មុខ ជា​ច្រើន​ដំណាក់​កាល អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ រហូត​ដល់​បាន​មុខ​មាត់​ដូច​តួអង្គ Red Skull ក្នុង​រឿង «Captain America»។

បុរស​វ័យ​៣៧​ឆ្នាំ​ខាង​លើ ដំបូង​ឡើយ​បាន​សាក់​ភ្នែក​របស់​ខ្លួន​ពណ៌​ខ្មៅ និង​ចាក់​បញ្ចូល​សារធាតុ​ម្យ៉ាង​ទៅ​ក្នុង​ក្បាល ដើម្បី​ទទួល​បាន​ដុំ​ពក ហើយ​បាន​ឆ្លង​កាត់ ការ​វះកាត់​ដ៏​ឈឺ​ចាប់​មួយ ដើម្បី​យក​ផ្នែក​នៃ​ច្រមុះ​ចេញ ព្រោះ​តែ​ចង់​បាន​មុខ​មាត់​ដូច​តួច​អង្គ Red Skull នោះ។

លោក Henry បាន​និយាយ​ថា «វា​មិន​ងាយ​ស្រួល​ទេ​សម្រាប់​គ្រួសារ​របស់​ខ្ញុំ ក្នុង​ការ​ទទួល​យក​របៀប​រស់​នៅ​របស់​ខ្ញុំ ប៉ុន្តែ​ទោះ​ជា​យ៉ាង​នេះ​ក្តី ពួក​គេ​នៅ​តែ​ជា​គ្រួសារ​របស់​ខ្ញុំ។ កូន​ប្រុស​របស់​ខ្ញុំ Aaron Rodrigo មាន​អាយុ​៣​ឆ្នាំ។ ប្រសិន​បើ​គេ​ទទួល​យក និង​ស្រលាញ់​ខ្ញុំ ខ្ញុំ​នឹង​មិន​ខ្វល់​ពី​សម្តី​របស់​អ្នក​ដទៃ​ឡើយ»៕

តួអង្គ Red Skull ក្នុងរឿង Captain America

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ សេង ឡុង