​​ស៊ឹម ប៊ុន​ស៊្រន់ ៖ ប្រដាល់​ក្នុង​ទ្រុង MMA ​​គ្មាន​អ្នក​​អើពើ ​មិន​ដឹង​ពេល​ណា​មាន​សង្វៀន​វិញ

  • 2017-01-04 01:33:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ជើង​ខ្លាំង​ប្រដាល់​ក្នុង​ទ្រុង​ MMA ​ស៊ឹម ប៊ុន​ស៊្រន់ បង្ហាញ​​អារម្មណ៍​ថា បច្ចុប្បន្ន​​​កីឡា​ប្រដាល់​ក្បាច់​គុន​ចម្រុះ​ក្នុង​ទ្រុង​​ហាក់​គ្មាន​អ្នក​អើពើ​សោះ ហើយ​ក៏​មិន​ដឹង​ពេល​ណា​​មាន​សង្វៀន​ក្នុង​ស្រុក​វិញ​ដែរ​។

សឹម ប៊ុន​ស្រ៊ន់

​ការ​លើក​ឡើង​របស់​អ្នក​លេង​គុន​ចម្រុះ​​របស់ ស៊ឹម ប៊ុនស៊្រន់​​ ​បាន​ចេញ​មុខ​នៅ​សង្វៀន​បរទេស បន្ទាប់​ពី​​​សង្វៀន​ប្រដាល់​ក្នុង​ទ្រុង​ក្នុង​ស្រុក​ខ្មែរ​ត្រូវ​បាត់​សូន្យ​​រយៈ​ពេល​ជិត​២​ឆ្នាំ​ហើយ។ ​រូប​គេ​​​ត្អូញត្អែរ​ថា ​ធ្វើ​បែប​នេះ​ នឹង​អាច​ឲ្យ​​​កីឡា​ប្រដាល់​​ MMA ​មិន​រីក​ចម្រើន​ទៅ​មុខ​ទេ​នៅ​ក្នុងប្រទេស​កម្ពុជា។ ​​កូន​​ខ្មែរ​មាន​ឈាមជ័រ​ជា​អ្នក​តស៊ូ​ បើ​​​មាន​កម្មវិធី​ប្រកួត​ធំ​ៗ ក្នុង​ស្រុក​ញឹកញាប់​ មិន​យូរ​មិន​ឆាប់​​កីឡាករ​កម្ពុជា​ នឹង​អាច​មាន​មុខ​លើ​ឆាក​​អន្តរជាតិ​ធំ​ៗ ដូច​​ជា UFC ​ជា​ដើម។

​និយាយ​ពី​ប្រាក់​​ចំណូល​វិញ​​ ប៊ុន​ស៊្រន់​ ​ទម្លាយ​ថា រក​បាន​តិច​មែន​ទែន​​ជួល​កាល​មួយ​ឆ្នាំ​បាន​ឡើង​ប្រកួត​ម្ដង ហើយ​​អ្នក​ឈ្នះ​​ការ​ប្រកួត​អាច​បាន​​៣​​ពាន់​ដុល្លារ​អាមេរិក​ ស្រប​ពេល​អ្នក​ចាញ់​បាន​ត្រឹម​២​ពាន់​​ដុល្លារ​អាមេរិក​​សម្រាប់​ការ​ប្រកួត​លក្ខណៈ​អន្តរជាតិ។ ទោះ​បី​ជា​​សង្វៀន​ក្នុង​ទ្រុង​ត្រូវ​បាន​ផ្អាក​ដំណើរ​មួយ​រយៈ​ពេល​ហើយ​ក្តី ក៏​កីឡាករ​ប្រដាល់​កម្ពុជា​មួយ​ចំនួន​នៅ​តែ​អាច​លេច​មុខ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ​ជា​បន្ត​បន្ទាប់​រហូត​ដល់​សព្វ​ថ្ងៃ។

​រូប​គេ​​ជា​ជើង​ខ្លាំង​ប្រដាល់​ក្នុង​ទ្រុង​មួយ​រូប​ ដែល​បាន​ចេញ​ទៅ​ប្រកួត​នៅ​លើ​ឆាក​អន្តរជាតិ​ជា​ច្រើន​ដង។ ប៉ុន្តែ​មួយ​ប្រកួត​ចុង​ក្រោយ​របស់​គេ​បាន​​រង​របួស​​ឆ្អឹង​ប្រអប់​ដៃ ​​​កំឡុង​ពេល​ប្រកួត​នៅ​ប្រទេស​ហ្វីលីពីន​​ជា​មួយ​កីឡាករ​​ចិន ដែល​ឈ្នះ​​​ដោយ​ពិន្ទុ។ របួស​ដៃ​​នេះ​រូប​គេ​ត្រូវ​សម្រាក​រយៈ​ពេល​​ជិត១​​ឆ្នាំ​ទើប​ជា​សះស្បើយ​អាច​ឡើង​ប្រកួត​វិញ​បាន៕ ​​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទថ្មី