មិនគួរឲ្យជឿ! ទូរទស្សន៍ LG ថ្មី​កម្រាស់​ស្ដើងជាង iPhone 7 ជិត ៣ ដង

  • 2017-01-05 11:21:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុងព្រឹត្តិការណ៍បច្ចេកវិទ្យា CES ក្រុមហ៊ុន LG បាន​បង្ហាញ​ចេញ​ផលិតផល​ថ្មីៗ​ជាច្រើន​ក្នុង​នោះ​រួម​មាន​ទូរទស្សន៍​កំពូល​ស្ដើង​ដែល​មាន​កម្រាស់​ត្រឹម ២,៥៧ ម.ម ស្ដើង​ជាង iPhone 7 កម្រាស់ ៧,១ ម.ម។

ទូរទស្សន៍ដែលគេឲ្យឈ្មោះថា LG Signature OLED W នេះមានអេក្រង់ ៦៥ អ៊ីញ ហើយមានទម្ងន់ត្រឹម ៧,៧១ គីឡូក្រាមអាចបិទជាប់ជញ្ជាំង​ដោយ​កម្លាំងដែកឆក់បានយ៉ាងងាយស្រួលជាទីបំផុត។ ទូរទស្សន៍នេះមានខ្សែភ្ជាប់តែមួយប៉ុណ្ណោះ ដោយ​ខ្សែភ្ជាប់នេះបំពាក់​រន្ធត​ភ្ជាប់ជាច្រើនប្រភេទទៀតរួមបញ្ចូលរន្ធ HDMI ចំនួន ៤ ផង​ដែរ។

ទូរទស្សន៍នេះដំណើរ​ការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ webOS 3.5 ដោយ​មានបំពាក់ប្រព័ន្ធ Wi-Fi រួចជាស្រេច ហើយពេលចេញលក់លើទីផ្សារនឹងមានជាជម្រើសអេក្រង់ទំហំ ៧៧ អ៊ីញ​មួយជម្រើស​ទៀត។ ក្រុមហ៊ុន LG មិន​ទាន់បាន​បញ្ជាក់​កាលបរិច្ឆេទ​ចេញ​លក់ ក៏ដូចជាតម្លៃ​របស់​ទូរទស្សន៍កំពូលស្ដើងនេះឡើយ៕

ប្រភព៖ The Verge   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម
អត្ថបទថ្មី