ម្សៅ​ទឹក​ដោះ​គោ​ដ៏​ល្បី​របស់​អូស្ត្រាលី មក​ដល់​កម្ពុជា​ហើយ

  • 2017-01-11 07:25:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្សៅ​ទឹក​ដោះ​គោ​​ម៉ាក ROYAL AUSNZ ជា​ម្សៅ​ទឹក​ដោះ​គោ​សរីរាង្គ​ដែល​​​ផលិត​​​នៅ​អូស្ត្រាលី​​​តាម​បែប​ធម្មជាតិ ហើយ​ទទួល​បាន​សិទ្ធិ​នាំ​ចូល និង​ចែក​ចាយ​ផ្ដាច់​មុខ​ដោយ​ក្រុមហ៊ុន Beautex Cambodia Co., Ltd ដោយ​មាន​លិខិត​អនុញ្ញាត​ពី​ក្រសួង​សុខាភិបាល​លេខ ០២៧ អបស/ឪអបស ចុះ​ថ្ងៃ​ទី​២២ មករា ២០១៥។

ម្សៅ​ទឹក​ដោះ​គោ រូយ៉ាល់ អ័ស ផ្សំ​ពី​សារធាតុ​ដែល​​​សម្បូរ​ដោយ​វីតាមីន​ជំនួយ​ដល់​ការ​លូត​លាស់​ខួរ​ក្បាល និង​រាង​កាយ​របស់​កុមារ ជួយ​បំប៉ន​ភ្នែក ឆ្អឹង មុខងារ​ថ្លើម និង​ប្រព័ន្ធ​ប្រសាទ ព្រម​ទាំង​ការពារ​ប្រឆាំង​នឹង​ជំងឺ​មហា​រីក។ ម្សៅ​ទឹក​ដោះ​គោនេះ​មាន​​​សារៈសំខាន់​សម្រាប់​បង្កើន​ប្រសិទ្ធ​ភាព​​​ប្រព័ន្ធ​រំលាយ​អាហារ (ពោះវៀន) ជួយ​កុមារ​មិន​ឲ្យ​ក្តៀន និង​មាន​ទម្ងន់​តាម​ស្តង់ដារ។

Beautex Cambodia បាន​រៀបចំ​កម្មវិធី​ជួបជុំ​អ្នក​ចែកចាយ រូយ៉ាល់ អ័ស (ROYAL AUSNZ) ទូទាំង​ប្រទេស​នៅ​សណ្ឋាគារ ហ៊ីម៉ាវ៉ារី កាល​ពី​​ថ្ងៃ​ទី​៨ មករា ២០១៧។ ពិធី​ជួប​ជុំ​នេះ​ផ្ដោត​សំខាន់​លើ​​​ការ​គាំទ្រ​របស់​ក្រុមហ៊ុន​ចំពោះ​អតិថិជន និង​អ្នក​ចែក​ចាយ​ទាំងអស់ ដើម្បី​ផ្តល់​ទំនុក​ចិត្ត​បន្ថែម​លើ​គុណភាព​ផលិតផល​របស់ Royal Ausnz។

កម្មវិធី​​នេះ​ក៏​មាន​ការ​ធ្វើ​បទ​បង្ហាញ​ពី​អ្នក​តំណាង​រោងចក្រ​ផលិត​ម្សៅ​ទឹក​ដោះ​គោ​ពី​អូស្ត្រាលី និង​បទ​បង្ហាញ​ពី​អាហារូបត្ថម្ភ​របស់​អ្នក​ម្ដាយ និង​ទារក ដោយ​សាស្ត្រចារ្យ​វេជ្ជបណ្ឌិត ឯក ម៉េងលី អ្នក​ឯកទេស​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​ប្រចាំ​គ្លីនិក លុច្ស ដើម្បី​ទុក​ជា​ចំណេះ​ដឹង​ផ្នែក​សុខភាព​ដល់​សារធារណ​ជន។

ក្រុមហ៊ុន​ក៏​បាន​អញ្ជើញ​សាធារណជន ដែល​មាន​កូន​តូចៗ​​​ចូលរួម​លេង​កម្មវិធី​ប្រកួត​ថត​រូប​កម្សាន្ត​ជាមួយ​តុក្កតា Royal Ausnz ហើយ​មាន​តារា​កិត្តិយស​ឡើង​ចាប់​រង្វាន់ អាវ​យឺត សៀវភៅ​អាន សំបុត្រ​កម្សាន្ត​នៅ Kids City និង​រង្វាន់​ធំ​ទូរទស្សន៍ Sony LED។ រាល់​អ្នក​ចូលរួម​​​ទាំង​អស់​ទទួល​បាន​នំ​ដូហ្វ​ណាត់​សម្រាប់​ពិសា និង​អាវ​យឺត​ស្រស់​ស្អាត​ដោយ​ឥត​គិត​ថ្លៃ។ អ្នក​ចូលរួម​ក៏​បាន​លេង​ហ្គេម​ជាមួយ​ផេក​ហ្វេសប៊ុក​របស់​រូយ៉ាល់ អ័ស ដោយ​ចុច Like ហើយ​បាន​បង្ហោះ​រូប​កូន​ពួកគេ​ទៅ​ក្នុង​​ផេក​ហ្វេសប៊ុក​របស់​រូយ៉ាល់ អ័ស។ រូបភាព​ណា​ដែល​បាន Likes ច្រើន​ជាង​គេ ទទួល​បាន​រង្វាន់​ពី​ក្រុមហ៊ុន។

ម្សៅ​ទឹក​ដោះ​គោ ROYAL AUSNZ ផលិត​ពី​ទឹក​ដោះ​គោ​ស្រស់​តាម​បទដ្ឋាន​ចំណី​អាហារ និង​ការ​ត្រួត​ពិនិត្យ​យ៉ាង​តឹងរឹង មុន​នឹង​អនុញ្ញាត​ឲ្យ​ចែក​ចាយ​លើ​ទីផ្សារ។ ROYAL AUSNZ មាន​​​កសិដ្ឋាន​ចិញ្ចឹម​គោ​​​ផ្ទាល់​នៅ​រដ្ឋ Victoria ប្រទេស​អូស្ត្រាលី។ កសិដ្ឋាន​នេះ​អនុញ្ញាត​ឲ្យ​ផលិត​ម្សៅ​ទឹក​ដោះ​គោ​ស្រស់​តាម​បែប​ធម្មជាតិ​ដោយ​ចំណាយ​ពេល​ត្រឹម​តែ ១២ ម៉ោង​ប៉ុណ្ណោះ​ក្នុង​ការ​ដឹក​ជញ្ជូន​ទឹក​ដោះ​គោ​ស្រស់​ពី​កសិដ្ឋាន​ទៅ​រោងចក្រ​ចម្រាញ់​ទឹក​ដោះ និង​រយៈ​ពេល​​​តែ ១២ ម៉ោង​ប៉ុណ្ណោះ​ក្នុង​ការ​បំលែង​ពី​ទឹក​ដោះ​គោ​ស្រស់​ទៅ​ជា​ម្សៅ​ទឹក​ដោះ​គោ។

លក្ខណៈ​ពិសេស​​ដោយ​ឡែក​មួយ​ចំនួន​ទៀត​របស់​ម្សៅ​ទឹក​ដោះ​គោ ROYAL AUSNZ ផ្សេង​ពី​ម្សៅ​ទឹក​ដោះ​គោ​ដទៃ​រួម​មាន៖

  • មិន​​​មាន​​​សារធាតុ​គីមី​​​សម្រាប់​​ទុក​​​បានយូរ (No Preservatives)
  • មិន​​​មាន​​​សារធាតុ​គីមី​បំលែង​​​ពណ៌ (No Artificial Color)
  • មិន​​​មាន​បន្ថែម​​​រសជាតិ (No Synthetic Flavor)
  • មិនបាន​​​ឆ្លងកាត់​​​ការ​បំលែង​ហ្សែន GMO (GMO FREE)

ដោយសារ​លក្ខណៈ​ពិសេស​ទាំង​អស់​នេះ​ហើយ ទើប​ម្សៅ​ទឹក​ដោះ​គោ Royal Ausnz បាន​ទទួល​មេដាយ​ប្រាក់ ៣ ឆ្នាំ​ជាប់​គ្នា ២០១៤-២០១៥-២០១៦ ពី​អូស្ត្រាលី​លើ​គុណភាព និង​អត្ថប្រយោជន៍​ចំពោះ​​​សុខភាព​ដែល​ជំរុញ​​​ដល់​​​ការ​លូត​លាស់​​​របស់​ទារក និង​កុមារ។ ម្សៅ​ទឹក​ដោះ​គោ Royal Ausnz ក៏​ត្រូវ​បាន​ទទួល​ស្គាល់​ពី​សមាគម​ចំណី​អាហារ​អ៊ីស្លាម ដែល​មាន​ន័យ​ថា​វា​​គ្មាន​​​សារធាតុ​ខ្លាញ់​ជ្រូក​ដែល​​​ប៉ះពាល់​ដល់​ការ​ប្រើប្រាស់​របស់​អ៊ីស្លាម។

ព័ត៌មាន​​​បន្ថែម សូម​​​ទាក់​ទង៖

  • វិបសាយ www.gotop.com.au/
  • ហ្វេសប៊ុក Royal Ausnz Cambodia
  • លេខ​ទូរសព្ទ 016 9000 11 / 012 742 000
  • អ៊ីមែល info@royalausnzcambodia.com
  • អាសយដ្ឋាន ផ្ទះ​លេខ​៥៤៤ ផ្លូវ​លេខ ១៩៨៦ សង្កាត់​ភ្នំពេញ​ថ្មី ខ័ណ្ឌ​សែនសុខ រាធានីភ្នំពេញ៕

ដោយ៖ លីដា