MSN ស៊ុត​ម្នាក់​១​គ្រាប់​ជួយ​ Barca ឈ្នះ Bilbao ឡើង​ទៅ​វគ្គ​បន្ត​

  • 2017-01-12 01:11:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

FC Barcelona បាន​ឈាន​ទៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ​​ពាន Spanish Copa del Rey ក្រោយ​យក​ឈ្នះ​ Athletic Bilbao ៣-១ សរុប​ទាំង​២​ ជើង​៤-៣។

ការ​ប្រកួត​យប់​មិញ​នេះ​ខ្សែ​ប្រយុទ្ធ​ឆ្នើម Luis Suarez បាន​ស៊ុត​បើក​ឆាក​ឲ្យ​ម្ចាស់​ផ្ទះ​នាំ​មុខ​មុន ជា​គ្រាប់​បាល់​ទី​១០០​របស់​ខ្លួន​ឲ្យ Barcelona ក្នុង​ការ​បង្ហាញ​ខ្លួន ១២០​ប្រកួត​ បញ្ជូន​បាល់​ឲ្យ​ពី​សំណាក់​មិត្ត​រួម​ក្រុម Neymar។ ឈាន​ដល់​នាទី​៤៨ Barcelona បាន​បាល់​ប៉េណាល់ទី​១​គ្រាប់​ស៊ុត​​បំប៉ោង​សំណាញ់​​ស្រួល​ៗ​ដោយ​ Neymar។

យ៉ាង​ណា​ក៏​ដោយ​ Bilbao ដែល​ឈ្នះ​ជើង​មុន ២-១ មាន​ទឹក​មាត់​លេប​ឡើង​វិញ​ក្រោយ Saborit Teixidor តែត​បញ្ចូល​ទី​បាន​១​គ្រាប់​វិញ​។ លុះ​ដល់​នាទី ៧៨ ប្រធាន​ក្រុម Lionel Messi ជា​អ្នក​បញ្ចប់​ក្ដី​សង្ឃឹម​របស់​ Bilbao បន្ទាប់​ពី​ស៊ុត​បាល់​ Free kick បញ្ចូល​ទី​យ៉ាង​ល្អ​ជា​គ្រាប់​បាល់ Free kick ទី​២៦​របស់​គេ​សម្រាប់​ក្លឹប​បាល់ទាត់​អាជីព ស្មើ​កំណត់ត្រា​លោក Ronald Koeman គ្រូ​បង្វឹក Everton៕​

ប្រភព៖ BBC   ប្រែ​សម្រួល៖ វីរ័ត្ន

អត្ថបទពេញនិយម