រូបភាព​រំភើប​ចិត្ត​​ពី​កូន​ស្រី​​ Obama ឈាន​ជើង​ចូល​ White House​ ដំបូង

  • 2017-01-14 07:02:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Jenna Bush Hager និង​ប្អូន​ស្រី​ភ្លោះ​ Barbara Bush ដែល​ជា​កូន​ស្រី​របស់​អតីត​ប្រធានាធិបតី George W. Bush បាន​បង្ហាញ​រូប​ និង​សរសេរ​សំបុត្រ​​ដ៏​ក្ដុកក្ដួល​មួយ​​ទៅ​កាន់​​​​ Sasha និង Malia Obama ដែល​ជា​កូន​ស្រី​លោកObama មុន​ពេល​ពួក​រៀបចំ​ចេញ​​ពី​សេតវិមាន White House។

ក្នុង​រូប​ទាំង​នោះ​បង្ហាញ​ពី​ Sasha និង Malia Obama កាល​ពី​៨​ឆ្នាំ​មុន​ពេល​ដែល​​ពួក​គេ​បោះជំហាន​ចូល​ស្នាក់​នៅ​សេតវិមាន White House​ដំបូង។ គ្រា​នោះ​ Jenna Bush និង​ប្អូន​ស្រី​ភ្លោះ​ Barbara Bush បាន​នាំ​ Sasha និងMaliaឲ្យ​ស្គាល់​បន្ទប់​ថ្មី​និង​ណែនាំ​ឲ្យ​បុគ្គលិក​នៅ​ទី​នោះ​ស្គាល់។ ក្នុង​រូបភាព​​កូន​ស្រី​លោក Obama ពិត​ជា​រីករាយ​ដែល​បាន​មក​នៅ​កន្លែង​ថ្មី បន្ទាប់​ពី Jenna Bush និង​ Barbara Bush ត្រូវ​រើស​ចេញ ក្រោយ​ឪពុក​របស់​ខ្លួនGeorge W. Bush អស់​អាណត្តិ​។

លោក បារ៉ាក់ អូបាម៉ា បាន​​ថ្លែង​សុន្ទរកថា​​លើក​ចុង​ក្រោយ កាល​ពី​ថ្ងៃ​ពុធ ម្សិលម្ង៉ៃ​​ នៅ​ក្នុង​ទីក្រុង Chicago ដើម្បី​​លា​ប្រជាជន​អាមេរិក​​​​ទាំង​អស់​ មុន​ចប់​អាណត្តិ​ជា​ប្រធានាធិបតី​​អាមេរិក​ទី​៤៤ ហើយ​ក៏​ជា​ពេល​ Sasha និងMalia Obamaត្រូវ​ចាកចេញ​ពី​សេតវិមាន White House​ដែ​r៕

Jenna Bush Hager និង​ប្អូន​ស្រី​ភ្លោះ​ Barbara Bush

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម
អត្ថបទថ្មី