ដល់​ក!!! ​រឿង​ថ្មី យឹម សម្បត្តិ ប៉ះឈុតរំលោភសុទ្ធហ្មង

  • 2017-01-16 04:55:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​តួ​អង្គ​ឯក​ប្រុស​ សេនី ក្នុង​​រឿង "មន្ត​ស្នេហ៍​លេខា" ​សម្តែង​ដោយ យឹម សម្បត្តិ ជា​បុរស​កំពូល​ព្រាន​នារី ញ៉ែ​មិន​រើស​មុខ​ ឃើញ​ស្រី​ណា​ក៏​ស្រលាញ់​ ឲ្យ​តែ​គេ​ចង់​បាន​ ទោះ​ចំណាយ​ប៉ុន្មាន​​ក៏​​ហ៊ាន​ដែរ ជា​ពិសេស​សុទ្ធតែឈុតឆាក​លើ​គ្រែតែ​ម្តង។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី សម្បតិ្ត។

"រឿង​នេះ​ខ្ញុំ​ដើរ​តួ​ជា​ព្រាន​នារី​​ ញ៉ែ​មិន​រើស​មុខ ខ្ញុំ​​មាន​ការ​ព្រួយ​បារម្ភ​ខ្លះ​ដែរ ​ព្រោះ​តាំង​ពី​ដើម​ដល់​ចប់​ ភាគ​ច្រើន​ខ្ញុំ​ចាប់​តួ​ស្រី​រំលោភ​សឹង​តែ​គ្រប់​គ្នា ហើយ​ឈុត​ឆាក​ស្នេហា​លើ​គ្រែ​​ក៏​ច្រើន ប៉ុន្តែ​ខ្ញុំ​សង្ឃឹម​ទៅ​លើ​អ្នក​ដឹកនាំ​ ថា​ពួក​គាត់​នឹង​​មាន​បច្ចេកទេស​ក្នុង​ការ​ថត​មិន​ឲ្យ​មើល​ទៅ​ប៉ះ​ពាល់​ដល់​ភាព​យន្ត​ខ្មែរ​យើង​ឡើយ"។ តួ​អង្គ សេនី​បន្ថែម។

​តួ​ប្រុស​ក្នុង​រឿង តម្លៃ​ស្នេហ៍​ បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា​​តាំង​ពី​ចូល​សិល្បៈ​រហូត​ មក​ដល់​ពេល​នេះ​សម្ដែង​​បាន​ជាង​៣០​រឿង​ហើយ ប៉ុន្តែ​ទើ​ប​តែ​លើក​ទី​១​​ដែល​ជួប​តួ​អង្គ សេនី​ ព្រាន​នារី​ ដើរ​ចាប់​ស្រី​ សឹង​តែ​ពី​ដើ​ម​រឿង​រហូត​ដល់​ចប់​ នៅ​ក្នុង​រឿង "មន្ត​ស្នេហ៍​លេខា"​ នេះ។

ប្រលោម​លោក ​រឿង​ "មន្ត​ស្នេហ៍​លេខា" ដែល​មាន​អ្នក​អាន​ជាង​១ម៉ឺន​ដង​ក្នុង​មួយ​ភាគ​​ និពន្ធ​ដោយ​ប៉ាកាខ្មៅ​ ​បាន​សហការ​ជាមួយ​​ផលិតកម្ម​មហាហង្ស​​ផលិត​ជា​វីដេអូ​ភាគ ​​នឹង​​ត្រៀម​ចេញ​ក្នុង​ឆ្នាំ​ ២០១៧​ឆាប់ៗ​ខាង​មុខ​នេះ។ តួ​ឯក​ក្មេង​ៗ​ស្អាត​ៗ​សម្ដែង​ក្នុង​រឿង​នេះ​មាន​​ដូចជា​ ភិន សុដាលីស យឹម សម្បត្តិ ហង្ស សម្បើម​សក្តិ​ ម៉ៅ គីម​ធីតា សាឌី និង​វត្តមាន​តារា​ល្បី​ៗ​ជា​ច្រើន​ដួង​ថែម​ទៀត​ផង។

ចុចអាន៖ មន្ត​ស្នេហ៍​លេខា

ស្តាប់​ការ​បកស្រាយ​បន្ថែម​ពី​​យឹម សម្បត្តិ ក្នុង​វីដេអូ​ខាង​ក្រោម៖

អត្ថបទ៖ ថា ម៉ាលីដា

អត្ថបទពេញនិយម