២​ឆ្នាំ​សោះ​ស្រី​ស្អាត​ ចែ ឡេង​ លេច​ធ្លោ​ខ្លាំងហ្មង

  • 2017-01-17 07:25:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​ប្រ​ឡូក​ក្នុង​វិថី​សិល្បៈ​រយៈ​ពេល​​២​ឆ្នាំ​មក​នេះ​​ស្រីស្អាត​ ចែ ឡេង ហៅ ឈាង​ ហ៊ុយ​ឡេង ក្តោប​បាន​តំណែង​តួ​ឯក​​៤​ រឿង អ្វី​ដែល​​ពិសេស​នោះគឺ​​លេច​ធ្លោ​ខ្លាំង​ក្នុង​រឿងខ្លី "មុន​ស្នេហ៍​ប្រធាន​ថ្នាក់​តូច"។ នេះ​បើ​តាម​ ចែ ឡេង ប្រាប់​ Sabay ។

តារា​សម្តែង​ស្រី​វ័យ​២០​ឆ្នាំ​រូប​នេះ​បន្ត​ថា​ ខ្សែ​ភាព​យន្ត​​ភាគ​ដែល​នាង​គ្រង​ដំណែង​ជា​តួ​ឯក​ទាំង​៤​រឿង​ មាន​ដូច​ជា​រឿង "Destiny” “Tomboy Or Man” “Love in High School” និង​មួយ​រឿង​ទៀត​ "High School Love My Class Monitor”។ នាង​បន្ត​ថា​ ចំណែក​ខ្សែ​ភាព​យន្ត​ខ្នាត​ធំ​មិន​ទាន់​បាន​សម្តែង​មួយ​រឿង​ទេ​ ដោយ​សារ​តែ​គ្មាន​ពេល​វេលា​គ្រប់​គ្រាន់​ ព្រោះ​ជាប់​រវល់​រៀន​សូត្រ​។

ស្រី​ស្អា​​ត​មាន​ឈាម​ជ័​រជា​កូន​អ្នក​ភ្នំពេញ​បន្ថែម​ថា​ ឆ្លង​កាត់​ការ​សម្តែង​ខ្សែភាព​យន្ត​ភាគ​ទាំង​៤​រឿង​ខាង​លើ​ មិន​មាន​អ្វី​ពិបាក​សម្រាប់​នាង​នោះ​ទេ​ ដោយ​សារ​តែ​សាច់​រឿង​ដែល​សម្តែង​ភាគ​ច្រើន​​ត្រូវជា​មួយ​ចរិត​នាង​​។

តោះ​ទៅ​ទស្សនា​វី​ដេ​អូ​ពី​ ចែ ឡេង ខាង​ក្រោម​នេះ​ទាំង​អស់​គ្នា​៖

អត្ថបទ៖ ឆុង ស៊ីណាន

អត្ថបទពេញនិយម