ចេញ​មក​បាត់!​ ម៉ូតូ​ Click ឆ្នាំ​ ២០១៧

  • 2017-01-18 04:49:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ថ្មីៗ​នេះ​វិបសាយ​ហុងដា​​ប្រចាំ​ប្រទេស​ថៃ​បាន​​បញ្ចេញ​ស្ងាត់ៗ​នូវ​រូបរាង​របស់​ម៉ូតូ​ Click ស៊េរី​ថ្មី​ឆ្នាំ​ ២០១៧ ដែល​មាន​លក្ខណៈ​ខុស​ប្លែក​ពី​ស៊េរី​មុន​បន្តិច​បន្តួច​តែ​ប៉ុណ្ណោះ។

បើ​ពិនិត្យ​មើល​លើ​រូបរាង​របស់​ម៉ូតូ​ស៊េរី​ថ្មី​នេះ​ហាក់​មិន​ខុស​គ្នា​ប៉ុន្មាន​ឡើយ​ពី​ស៊េរី​ឆ្នាំ​ ២០១៦។ ប៉ុន្តែ​ការ​​ឌីហ្សាញ​​​​រូបរាង​ខាង​ក្រៅ​ទាក់​ទាញ​ជាង​មុន​ដូច​ជា ​​តែម​​អាប់ដេត​ថ្មី, យ៉ាន់​មាន​រំលេច​ដោយ​ពណ៌​មាស និង ​ចង្កៀង​មុខ​កាន់​តែ​​ទាក់​ភ្នែក។

Click ស៊េរី​ថ្មី​នេះ​មាន​ជម្រើស​ពណ៌​លាយ​គ្នា​ជា​ច្រើន​ដូច​ជា​ ​ប្រភេទ​យ៉ាន់​ពណ៌​មាស​មាន​ជម្រើស​ ក្រហម-ខ្មៅ, ខ្មៅ-ឈាម​ជ្រូក, ស្លែ-ខ្មៅ និង​ ស-ឈាម​ជ្រូក។ ចំណែក​ឯ​ប្រភេទ​យ៉ាន់​ពណ៌​ធម្មតា​មាន​ជម្រើស​ពណ៌​​ ខ្មៅ​សុទ្ធ, ខ្មៅ​-ខៀវ, ក្រហម-ខ្មៅ និង ទឹកសណ្ដែក-ខ្មៅ។

ក្រហម-ខ្មៅ
ខ្មៅ-ឈាមជ្រូក
ស្លែ-ខ្មៅ
ស-ក្រហម
ខ្មៅ
ខៀវ-ខ្មៅ
ក្រហម-ខ្មៅ
ទឹកសណ្ដែក-ខ្មៅ

ក្រៅ​ពី​បាន​បង្ហាញ​រូបរាង​ដែល​មាន​ការ​កែ​ប្រែ​ថ្មី​មួយ​ចំនួន​ ក្រុមហ៊ុន​ហុងដា​មិន​ទាន់​បាន​បញ្ជាក់​ពី​ព័ត៌មាន​លម្អិត​ដទៃ​ទៀត​ដូច​ជា​​លក្ខណៈ​សម្បត្តិ​, កាល​បរិច្ឆេទ​ចេញ​លក់​ និង តម្លៃ​​នោះ​ទេ៕​​​​​​​​​​​

ប្រភព៖ APHonda   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម