ប្រិយមិត្ត​អស់​សំណើច ពេល​រក​ឃើញ កំហុស​បច្ចេកទេស​​​ក្នុង​ភាពយន្ត​ខ្មែរមួយ​រឿង!

  • 2017-01-19 03:44:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​យប់​មិញ​នេះ រឿង​ផ្ទុះ​សំណើច​​មួយ បាន​កើត​ឡើង​នៅ​លើ​បណ្ដាញ​សង្គម ហ្វេសប៊ុក ដោយ​មាន​ផេក​ Troll ល្បី​មួយ​បាន​​ថត​យក​សកម្មភាព​ក្នុង​រឿង​ "ភក្ដី​ស្នេហ៍​ទ្វេ​ភព" ដែល​មាន​កំហុស​បច្ចេកទេស​ដែល​ធ្វើ​ឲ្យ​មាន​គេ​ចែក​រំលែក​ពី​មួយ​ទៅ​មួយ។

រូបភាព៖ PNN

កំហុស​បច្ចេកទេស​ដែល​បាន​កើត​ឡើង​ដោយ​អចេតនា​នោះ​ គឺ​នៅ​ក្នុង​សាច់​រឿង "ភក្ដី​ស្នេហ៍​ទ្វេ​ភព" ដែល​ជា​ប្រភេទ​រឿង​បុរាណ​និយាយ​ពី​ស្នេហា​ទុំទាវ​ សម័យ​លង្វែក។​ ប៉ុន្តែ​អ្វី​ដែល​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ទប់​សំណើច​មិន​បាន​នោះ​គឺ​ ក្នុង​ផ្ទះ​នាង​ទាវ​មាន ព្រី​ភ្លើង​ ព្រោះ​សម័យ​លង្វែក​ប្រជាជន​ខ្មែរ​ពុំ​ទាន់​មាន​អគ្គិសនី​ប្រើ​ប្រាស់​នៅ​ឡើយ។

អ្នក​ស្រី ទូច បុប្ផា ប្រធាន​គ្រប់​គ្រង​ការ​ផលិត​របស់​ស្ថានីយ​ទូរទស្សន៍ PNN បាន​លើក​ឡើង​ថា វា​ជា​កំហុស​បច្ចេកទេស​ព្រោះ​រឿង​នេះ​​គឺ​ថត​ក្នុង​ឆ្នាំ ២០១៦ ដូច្នេះ​ហើយ​វា​អាច​នឹង​ខ្វះ​ចន្លោះ​បន្ទិច។ "យប់​មិញ​ហ្នឹង​ខ្ញុំ​បាន​ឃើញ​ និង​អស់​សំណើច​ដែរ ឥឡូវ​កំពុង​ឲ្យ​ក្រុម​ការងារ​ពិនិត្យ​ និង​ព្យាយាម​កែ​តម្រូវ​បញ្ហា​នេះ​ឡើង​វិញ" អ្នក​ស្រី​បន្ថែម។

​​​​​​សម្រាប់​កំហុស​អចេតនា​បែប​នេះ​ តែង​តែ​កើត​ឡើង​ជា​រឿយ​មិន​ថា​ខ្មែរ​ ឬ​បរទេស​ឡើយ ជាក់​ស្ដែង​ភាពយន្ត​ភាគ​បុរាណ​ចិន​តែ​ម្ដង​គឺ​ថត​ជាប់ ម៉ាស៊ីន​ត្រជាក់​ និង វារីអគ្គិសនី ជា​ដើម៕​

អត្ថបទ៖ Samedy

អត្ថបទពេញនិយម