ផ្លាស់ប្ដូរលេខសំងាត់បន្ទាន់ ហ្គេម Clash of Clans រងការវាយប្រហារពី Hacker
- 2017-01-19 07:18:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផ្លាស់ប្ដូរលេខសំងាត់បន្ទាន់ ហ្គេម Clash of Clans រងការវាយប្រហារពី Hacker
ចន្លោះមិនឃើញ
ក្រុមហ៊ុនមេរបស់ហ្គេម Clash of Clans, Clash Royale, Boom Beach និង Hay Day ឈ្មោះ Supercell ត្រូវ Hacker វាយលុកចូលម៉ាស៊ីនមេ ដែលនាំឲ្យប៉ះពាល់ដល់គណនីអ្នកលេងហ្គេមប្រមាណ ១,១ លានគណនី។
Supercell បញ្ជាក់ថា ទិន្នន័យដែល Hacker យកបានពីគណនីជាង ១ លាននោះគឺមានដូចជា ឈ្មោះ សារអេឡិចត្រូនិក (email) និងទីតាំងនៃម្ចាស់គណនី។ ក្រុមហ៊ុនក៏បានស្នើឲ្យម្ចាស់គណនីទាំងអស់ធ្វើការផ្លាស់ប្ដូរលេខសំងាត់ជាបន្ទាន់តាមដែលអាចធ្វើទៅបាន ព្រោះតែមិនអាចគ្រប់គ្រងស្ថានការណ៍បានភ្លាមៗនោះទេ។
ជុំវិញករណី Hack នេះ Supercell មិនបានបង្ហាញពីប្រភពនៃការវាយលុកនោះទេ ខណៈមិនមានក្រុម Hacker នាចេញមកទទួលខុសត្រូវដែរ៕