បែក​ធ្លាយ​វីដេអូ​ពិត​របស់​អង្គរក្ស ត្រាំ ក្រោយ​ល្បី​ថា​ប្រើ​ដៃ​ក្លែង​ក្លាយ

  • 2017-01-23 05:01:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ ខ្សែ​វីដេអូ​ឃ្លិប និង​រូបថត​ជា​ច្រើន​សន្លឹក បាន​បង្ហាញ​ឲ្យ​ឃើញ អង្គរក្ស​របស់​ប្រធានាធិបតី​អាមេរិក​ថ្មី លោក ដូណាល់ ត្រាំ ដែល​ជា​ភ្នាក់ងារ​សម្ងាត់ មាន​រូបរាង​ស្ទើរ​តែ​ដូច​បេះ​បិត ជា​មួយ​តួអង្គ​ក្នុង​ខ្សែភាពយន្ត «Hitman Agent 47» ហាក់​បី​ដូច​ជា​មាន​ដៃ​រឹង​ខ្លាំង និង​ដាក់​នៅ​ទីតាំង​ដដែល ទោះ​បី​ជា​ដើរ​អស់​រយៈ​ពេល​ជា​ច្រើន​ម៉ោង។

ដោយសារ​តែ​មូលហេតុ​នេះ ធ្វើ​ឲ្យ​មនុស្ស​ជាច្រើន​សន្និដ្ឋាន​ថា ដៃ​នោះ​គឺ​ជា​ដៃ​ក្លែងក្លាយ

ផ្ទុយ​ទៅ​វិញ ពាក្យ​ចចាមអារ៉ាម​ដែល​និយាយ​ថា អង្គរក្ស​លោក ត្រាំ ប្រើប្រាស់​ដៃ​ក្លែងក្លាយ ដើម្បី​បន្លំ​ភ្នែក​ជន​ខិលខូច និង​បង្ក​ឲ្យ​មាន​មន្ទិល​សង្ស័យ​ជាច្រើន​នោះ ត្រូវ​បាន​គេហទំព័រ​បរទេស​ទម្លាយ​ឲ្យ​ដឹង​ពី​ការ​ពិត និង​ចាត់​ទុក​វា​ថា​ជា «ការ​យល់​ខុស​ទាំង​ស្រុង»។

គេហទំព័រ​បរទេស មាន​ឈ្មោះ​ថា Madworldnews បាន​បង្ហាញ​នូវ​វីដេអូ​ឃ្លិប​ជា​ភស្តុតាង ដែល​អាច​សន្មត​ថា អង្គរក្ស​រូប​នោះ មិន​បាន​ប្រើប្រាស់​ដៃ​ក្លែងក្លាយ ដូច​ពាក្យ​ចចាមអារ៉ាម និង ការ​សង្ស័យ​ឡើយ។

បើ​តាម​ខ្សែ​វីដេអូ​ខាង​លើ យើង​ពិត​ជា​អាច​មើល​ឃើញ​ថា អង្គរក្ស លោក ត្រាំ ដាក់​ដៃ​រឹង​ថ្កល់​មួយ​កន្លែង​ពិត​មែន ប៉ុន្តែ​មួយ​រំពេច​ក្រោយ​មក​បាន​កម្រើក​បន្តិច ដែល​អាច​បញ្ជាក់​ថា មិនមែន​ជា​ដៃ​ក្លែងក្លាយ​ឡើយ៕

ប្រភព៖ Madworldnews   ប្រែ​សម្រួល៖ សេង ឡុង