ពេជ្រ ថាណា ជាប់​ចំណង​៤​ប្រការ​ទើប​​អត់​ផ្ទះ​នៅ

  • 2017-02-22 02:02:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទោះ​បី​ជា​ពេល​នេះ​​ ពេជ្រ ថា​ណា បាន​បោះ​ជំហាន​ចូល​ប្រឡូក​សិល្បៈ​អស់​រយៈពេល​ ៦ ឆ្នាំ​ ទៅ​ហើយ​​ក្ដី​ តែ​លោក​មិន​ទាន់​មាន​ លំនៅស្ថាន​ ផ្ទាល់​ខ្លួន​នៅ​ឡើយ​ទេ​​។​ រាល់​ថវិកា​ដែល​បាន​មក​ពី​ច្រៀង​ខន​សឺត​ លោក​​ត្រូវ​យក​​ទៅ​ផ្គត់​ផ្គង់​ការ​រៀន​សូត្រ​ក្មួយ​ៗ​ចំនួន​៤នាក់​។

ម្ចាស់​បទ​ "ព្រោះ​បង​អស់​ចិត្ត​ឬ​ទើប​អូន​នឹក​គេ​" រៀប​រាប់​ថា​លោក​មាន​គម្រោង​ទិញ​ផ្ទះ​យូរ​ហើយ​តែ​មិន​ទាន់​បាន​ទិញ​ មក​ពី​​ថវិកា​មិន​ទាន់​គ្រប់ ម្យ៉ាង​ទៀត​ត្រូវ​ជួយ​សម្រួល​បន្ទុក​គ្រួសារ​​នៅ​ខេត្ត​ ជា​ពិសេស​ជួយ​បង់​ថ្លៃ​សិក្សា​ក្មួយ​ប្រុស​ទាំង​៤​កំពុង​តែ​រៀន​ថ្នាក់​អនុ​វិទ្យាល័យ​។ អ្នក​ទាំង​៤​មាន​ការងារ​គ្រប់​គ្នា​ពេលណា ទើប​ចំណង​​របស់​តារា​ចម្រៀង​រូប​នេះ​រួច​រាល់។​ នៅ​​ឆ្នាំ​២០១៧​នេះ​ដែរ​លោក​កំពុង​តែ​សន្សំ​លុយ​ជិត​គ្រប់​ហើយ​ដើម្បី​ទិញ​ផ្ទះ​នៅ​ឆ្នាំ​ ២០១៨ ខាង​មុខ​។

តារា​ចម្រៀង​មក​ពី​ខេត្ត​បន្ទាយ​មាន​ជ័យ​រូប​នេះ​ថ្លែង​ថា​៖​ "បាទ​បង​សព្វ​ថ្ងៃ​នេះ​ខ្ញុំ​ជួល​ផ្ទះ​គេ​ស្នាក់​នៅ​ ជា​មួយ​ក្មួយ​ប្រុស​៤​ នាក់ ផ្ទះ​ហ្នឹង​ខ្ញុំ​បង់​៣០០ ដុល្លារ​ក្នុង​១​ខែ​បង​ អត់​គិត​បញ្ចូល​ថ្លៃ​ទឹក​ភ្លើង​ទេ​"៕​​​​

​​

​​​

អត្ថបទ៖ ឆុង ស៊ីណាន

អត្ថបទពេញនិយម