ជុំ លីណូ រួចផុតជីវិត តែស្ត្រី ម្នាក់បានស្លាប់
- 2014-11-07 00:22:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជុំ លីណូ រួចផុតជីវិត តែស្ត្រី ម្នាក់បានស្លាប់
ចន្លោះមិនឃើញ
ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្ត សៀមរាប ដែលមាន តារាចម្រៀង លោក ជុំ លីណូ នៅក្នុងហេតុការណ៍នោះ ត្រូវបាន គេដឹងថា មានស្រីម្នាក់វ័យប្រហែល៥០ ឆ្នាំ បានស្លាប់ និង ស្ត្រីម្នាក់ទៀតរងរបួសធ្ងន់។
លោក ជុំ លីណូ បានប្រាប់ Sabay តាមទូរសព្ទមុននេះ ថា លោកពិតជាមានគ្រោះថ្នាក់មែន នៅព្រឹកមិញនេះក្នុងម៉ោង ប្រហែលជា ៦.៣០ នាទី ស្ថិតក្នុងទឹកដី ភូមិគោកស្នួល ឃុំ ខ្នាត ស្រុក ពួក ខេត្ត សៀមរាប។ លោក បានរៀបរាប់ឲ្យដឹងថា នៅម៉ោងប្រហែល ៦,៣០ នាទី លោកបានធ្វើដំណើរ ត្រឡប់មកពីច្រៀង ក្នុងខេត្ត ព្រះវិហារ ឆ្លងកាត់ខេត្ត សៀមរាម ក្នុង បំណងមកផ្ទះរបស់លោក ស្ថិត ក្នុង ខេត្ត កំពង់ឆ្នាំ។ ពេលធ្វើដំណើរ មកដល់ចំណុចខាងលើ ក៏ជួបគ្រោះថ្នាក់តែម្ដង។
តារាចម្រៀងរូបនេះ បានបន្តឲ្យដឹងថា ពេលធ្វើដំណើរនោះលោកមានគ្នា ៣ នាក់ ក្នុងនោះមានក្មេងប្រុសដែលតែងតែដើរតាមលោកម្នាក់ និង បងប្រុសជីដូនមួយជាអ្នកបើកបរឡានឲ្យលោក។ ពេលជួបគ្រោះថ្នាក់ លោកមិនបានដឹងហេតុការណ៍មុនឡើយ ព្រោះលោកបានដេកលក់ ពេលដឹងខ្លួនឡើង គឺ លោក នៅក្នុងទឹកតែម្ដង។
ជុំ លីណូ បន្ថែមថា គ្នារបស់លោកទាំង ៣ នាក់មិនមានរបួសធ្ងន់ធ្ងរទេ ប៉ុន្តែមានស្ត្រីវ័យប្រហែល៥០ឆ្នាំបានស្លាប់ ចំណែកក្មេងស្រីវ័យខ្ទង់ ១៨ ឆ្នាំ ដែលត្រូវកូនសព ហើយជាអ្នកបើកបរម៉ូតូរបួសធ្ងន់។
នៅពេលនេះ ម៉ូតូ និង រថយន្ត របស់តារាចម្រៀង លោក ជុំ លីណូ ត្រូវបានអាជ្ញាធរ យកទៅរក្សាទុកនៅ សាលាស្រុក ពួក រង់ចាំការដោះស្រាយ ។ អ្នកបើកបរ ដែលត្រូវជាបងជីដូនមួយរបស់លោក ក៏ត្រូវបានប៉ូលិសឃាត់ខ្លួនដែរ ចំណែករូបលោក និង ក្មេងប្រុសម្នាក់ទៀត ដែលដើរតាមលោកនោះ មិនត្រូវបាន ប៉ូលិសឃាត់ខ្លួនឡើយ។ នេះបើតាមការបញ្ជាក់ពី លោក ជុំ លីណូ។
លោក ជុំ លីណូ បានប្រាប់ជាចុងក្រោយថា នៅម៉ោងនេះលោកកំពុងស្នាក់នៅ ខេត្ត សៀមរាប រង់ចាំការដោះស្រាយពី អាជ្ញាធរ។ Sabay នឹង បន្តតាមដានរឿងនេះថែមទៀត សូមរង់ចាំតាមដានទាំងអស់គ្នា។
សូមចុចអាន៖ វីដេអូនេះ ប្រជាជនថា ជុំ លីណូ គ្រោះថ្នាក់ចរាចរណ៍នៅសៀមរាបខ្ទេចឡាន ពិតអត់?
សូមចុចអាន៖ អុំទូកសម្បូរសប្បាយ ចង់សម័យក៏សម័យ ចង់បុរាណមើលបុរាណ
សូមចុចអាន៖ មាស សុខសោភា ឧបត្ថម្ភ ប្រាក់ ១លានរៀលដល់ទូកបីមកពី កំពង់ធំ
អត្ថបទ៖ ខុត សីហា