ស្រោម​អនាម័យ​ឆ្លាត​វៃ​ សមត្ថភាព​ឡូយកប់​អាច​វាស់​​ល្បឿន​នៃ​ការ​វាយ​សម្រុក

  • 2017-03-03 03:57:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

i.Con Smart Condom គឺ​ជា​ស្រោម​អនាម័យ​ឆ្លាត​វៃ​ដំបូង​គេ​ក្នុង​លោក​ដែល​បាន​ប្រកាស​ចេញ​កាល​ពី​ខែ​កក្កដា​ ឆ្នាំ​កន្លង​ទៅ។ ប៉ុន្តែ​បច្ចុប្បន្ន​នេះ​​មាន​បើក​ទទួល​ការ​កុម្ម៉ង់​ទិញ​​លើ​វិបសាយ​ British Condoms ដែល​មាន​តម្លៃ​​ប្រហែល​ ៧៤ ដុល្លារ។

ក្រុមហ៊ុន​ផលិត​ស្រោម​អនាម័យ​នេះ​នៅ​មិន​ទាន់​ប្រាប់​ពី​ថ្ងៃ​ខែ​ចេញ​លក់​ជា​ផ្លូវ​ការ​នៅ​ឡើយ​ទេ។ យោង​តាម​វិបសាយ​ទទួល​ការ​កុម្ម៉ង់​ទិញ​ក៏​បាន​ឲ្យ​ដឹង​ថា​ i.Con ​មិន​មែន​ជា​ស្រោម​អនាម័យ​មែន​ទែន​ឡើយ​ វា​គឺ​កង​ដែល​​ពាក់​ពី​លើ​​ផ្នែក​គល់​នៃ​ស្រោម​អនាម័យ ដែល​អាច​ប្រើ​បាន​ម្ដង​ហើយ​ម្ដង​ទៀត។

ដោយ​ឡែក​មុខងារ​​​របស់​ i.Con ​គឺ​វា​នឹង​កត់​ត្រា​នូវ​ទិន្នន័យ​ដូច​ខាង​ក្រោម​៖

​​​​​​​​​​​ @ ចំនួន​កាឡូរី​ដែល​បាន​ដុត​បំផ្លាញ​នៅ​ពេល​រួម​ភេទ

@ ល្បឿន​នៃ​ការ​សម្រុក

@ ចំនួន​សរុប​នៃ​ការ​សម្រុក​

@ ប្រេកង់​នៃ​វគ្គ​នីមួយៗ

@ រយៈពេល​សរុប​នៃ​វគ្គ​នីមួយៗ

@ ល្បឿន​មធ្យម​នៃ​ការ​សម្រុក​

@ ​សីតុណ្ហភាព​ជា​មធ្យម​របស់​ស្បែក​ និង ទិន្នន័យ​ដទៃ​ទៀត៕​ ​​

ប្រភព៖ Cnet   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម