ចាំ​អង្កាល់​​​! គ្រឿងសម្អាង​របស់​កូរ៉េ​អាច​​​សាក​ប្រើ​​Free មាន Promotion ទៀត​នៅ​​ AEON ថ្ងៃ​ចុង​ក្រោយ​ហើយ​

  • 2017-03-10 05:01:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ដំណឹង​ល្អ​សម្រាប់​​​អ្នក​ដែល​និយ​មតែង​​​ខ្លួន​​​ស្អាតៗ​​​រៀងរាល់ថ្ងៃ ព្រោះ​ពេល​នេះ​​ ផលិតផល​​​​គ្រឿង​ស​​​ម្អាង​​​របស់​កូរ៉េ ដែល​​​​កំពុងតែ​​​ពេញ​និយម​ខ្លាំង​​​នៅ​ប្រទេស​​​ថៃ​​ ឈ្មោះថា Soul Skin បាន​​​មកដល់​​​កម្ពុជា​ហើយ និង​​​កំពុងតែ​​​មាន Promotion ពិសេស​​​រយៈពេល​​ ៣ ថ្ងៃ​​ គឺ​ចាប់​​​ពី​ថ្ងៃ ទី ៨ ដល់​​​ថ្ងៃ ទី ១០ មិនា នៅ​ស្តង់ Soul skin Cosmetic ​ ​​ក្នុង​​​ផ្សារ​ទំនើប AEON ជាន់​​​ផ្ទាល់​​​ដី Lively Plaza ។​​​

​« ដោយ ​Soul Skin ទើ​​​ប​តែ​មក​​​ដល់​​​កម្ពុជា​​ ៣​ខែ​ប៉ុណ្ណោះ ដូច្នេះ​កម្មវិធី​ដាក់​​​តាំង​ពិ​ពណ៌​លក់​​​រយៈពេល​​ ៣ ថ្ងៃ​​​នេះ គឺ​​​ដើម្បី​អាច​​​ឲ្យ​​​អតិ​ថិ​ជនមួយ​ចំ​នួន​ដែល​ធ្លាប់​​​តែ​ឮ​ពី​ផលិតផល​របស់​​​យើង អាច​​​​បាន​មក​មើល និង​​ សាក​ប្រើ​​​ផលិត​ផ​​​ល​​ ដោយ​​​ផ្ទាល់​​ ដើម្បី​ឲ្យ​កាន់តែ​យល់ច្បាស់​ពី​គុណភាព​​​ថា​​​ល្អ​កម្រិតណា » នេះ​​​បើ​​​តាម​ការ​​​លើក​​​ឡើង​​​របស់​​​លោកស្រី​​ ទា​ង លី អគ្គនាយិកា និង ជា​អ្នក​គ្រប់​គ្រង​​ នៃ​​​ក្រុមហ៊ុន Soul Skin Cosmetic Cambodia ដែល​នាំ​​​ចូល​​​ផលិត​​​ផល​គ្រឿង​​​សម្អាង​នេះ​​​ផ្តាច់​មុខមក​​​កម្ពុជា​​ ។​​​

​លោក​​​ស្រី​បាន​មាន​ប្រសាសន៍ថា លោកស្រី​និង​ក្រុមការងារ​​​ពិត​​​ជា​រំភើប​រីករាយ​​​​រំជួលចិត្ត​​​ព្រោះ​នឹកស្មាន​មិន​ដល់​​​ថា​​​មាន​​​អតិ​ថិ​ជន​​​មក​​​គាំទ្រ​​​នៅ​ស្តង់ ​Soul Skin ច្រើន​ដល់​​​ម្លឹង​​ កាន់តែ​ពិសេស​នោះ​សូម្បីតា​រាល្បីៗ ដូចជា Adda កញ្ញា​​​ Fiyata និង តារា​ហ្វេ​ស​ប៊ុកល្បី​ឈ្មោះ PeyPey Dy និង Soy Senghor ក៏​មក​​​ជួយ​គាំទ្រ​ដែរ​​ ។​

​សម្រាប់​​​ឱកាស​​​​ពិសេស​​​នេះ​​ Soul Skin នឹង​​​លក់​​​​ប​ញ្ចុះ​តម្លៃ​​ ៥% ភាគ​រយ​​​​​ដល់​អតិ​ថិ​ជន​ដែល​​ បាន​​​ចុច Like និង check in ហ្វេ​ស​ប៊ុក​ផ្លូវការ​​ Soul Skin Cosmetic Cambodia ។​​​

​លោក​​​ស្រី​ក៏បាន​​​​ឲ្យ​ដឹង​ដែរ​​​ថា​​​ព្រោះតែ​​​ស្រលាញ់​​​ចូលចិត្ត​​​ប្រើ​​​ផលិត​ផ​​​ល​​Soul Skin នេះ​​​ខ្លួនឯង​ទើ​​​បលោក​ស្រី​ប្រឹង​ប្រែ​ង​​​ទា​ក់ទង​យក​​​ផលិតផល​នេះមក​​​ផ្តាច់មុខ​នៅ​​​កម្ពុជា​​​ ហើយ​​​លោកស្រី​ហ៊ាន​​​ធានា​ថា​ស្ត្រី​ណា​​​​ក៏ដោយ​​​​បើ​​​បាន​​​សាក​​​ប្រើ​​​ហើយ​​ ១០០% ច្បាស់​ជា​​​ពេញចិត្ត​​​មិន​ខាន​​​

​« ខ្ញុំ​ជឿជាក់​​​ថា​​​បើ​​​បង​ប្អូន​ស្ត្រី​យើ​​​ង​ណា​​​ដែល​ធ្លាប់​​​ដើរលេង​​​ស្រុក​គេ​​​ ពិសេស​​​គឺ​ទៅលេង​​​ថៃ​​​ច្បាស់​ជា​​​ស្គាល់​​​ហើយ​​ ព្រោះ​Soul Skin នេះ​​​ពេញ​និយ​មណាស់​​​នៅ​ទី​នោះ ​ ពិសេស​​​ក្នុង​​​ចំណោម​​​យុវ​វ័យ​​​ព្រោះ​​​ក្រៅពី​វា​មាន​គុណភាព​ល្អ មិន​ធ្វើ​ឲ្យ​ខូច​​​ស្បែក​មុខ​​ ងាយស្រួល​ប្រើ​​ Soul Skin មាន​​​លក្ខណៈពិសេស​​​ប្លែក​ពី​គ្រឿងសម្អាង​ផ្សេង​ទៀត​នៅ​កម្ពុជា ឯ​​​តម្លៃ​គឺ​សម​រម្យ​​​ទាក់ទាញ​បំផុត​​ »​

​លោក​​​ស្រី​​​​​ក៏​​​បញ្ជាក់​​​ដែលថា​​ ផលិតផល​ដែល​​​​ពេញ​និយម​​​ខ្លាំង​​​របស់​​ Soul Skin គឺ « CC Cushion ម្សៅ​ផាត់​​​បែប​ថ្មី​​​ប្រភេទ​សើម​​​ស្រាប់​​ ​​ ដែល​​​ធានា​​​ជ្រាប​ចូលទៅក្នុង​​​សាច់​​​បាន​​​រ​ហ័​ស និង​បិតបាំង​​​ស្នាម​តូចៗ​​ ឬ រ​ន្ធ​​​លើ​ផ្ទៃមុខ​បាន​​​ល្អ​​ ធ្វើ​ឲ​មុខ​​​មើលទៅ​កាន់តែ​រលោង​​​​​ស្អា​​​ត​​​​រហូត​​​នឹកស្មាន​មិន​ដល់​​ »​​​​​​​

​តោះ​! កុំ​​​ឲ្យ​ខកខាន​​​ឱកាស ​​ទិញ​​​បាន​​​របស់​​​ល្អ ក្នុង​​​តម្លៃ​ពិសេស​​​នេះណា៎ សុភាពនារី​ទាំងអស់​!​ ​សម្រាប់​​​ព័ត៌មាន​បន្ថែម សូម​​​ចូល​ទៅកាន់ ៖​

អត្ថបទ៖ លីដា