នាឡិកា​ឆ្លាតវៃ​ថ្មី​ថ្លៃ​ជាង ១ពាន់​ដុល្លារ អាច​ធន់​ទឹក​ជម្រៅ ៥០ម៉ែត្រ

  • 2017-03-14 14:07:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ផលិត​នាឡិកា​ប្រណិត TAG Heuer បាន​ចេញ Smartwatch ស៊េរី​ថ្មី​ឈ្មោះ Connected Modular 45 មាន​តម្លៃ​ដល់​ទៅ ១ ៦០០ ដុល្លារ ក្រោម​ការ​សហការ​ផលិត​ជាមួយ Intel។

តម្លៃ ១ ៦០០ ដុល្លារ​នេះ​បាន​ន័យ​ថា Modular 45 នេះ ថ្លៃ​ជាង​បួន​ដង​នៃ​តម្លៃ Huawei Watch 2, LG Watch Sport និង Apple Watch Series 2។ នាឡិកា​ឆ្លាតវៃ​នេះ បំពាក់​មុខងារ Android Pay, GPS និង​មុខងារ​ធន់​ទឹក​បាន​ជម្រៅ​ដល់ ៥០ ម៉ែត្រ​ឯណោះ។

Modular 45 ជា​នាឡិកា​ឆ្លាត​បំពាក់​ប្រព័ន្ធ​ប្រតិបត្តិការ Android Wear និង​ត្រូវ​ចុះ​បញ្ជី Swift Made ដែល​មាន​ន័យ​ថា ៦០ភាគរយ​សមាសភាគ​នៃ​នាឡិកា​នេះ ផលិត​នៅ​ប្រទេស​ស្វីស។

លក្ខណៈ​ពិសេស៖

ប្រព័ន្ធ​ប្រតិបត្តិការ៖ Android Wear 2.0 អេក្រង់៖ ទំហំ ១,៣៩អ៊ីញAMOLED និង Resolution 400x400-pixel ផ្នែក​ការពារ៖ ប្រភេទ​កញ្ចក់ Sapphire crystal និង​សំបក​ទីតាញ៉ូម Processor៖ ប្រភេទ Intel Atom Z34XX ថ្ម៖ កាន់​បាន ៣០ ម៉ោង មេម៉ូរី៖ 4GB និង RAM 1GB ប្រព័ន្ធ​ការពារ​ជ្រាប​ទឹក៖ 5 ATM មាន​ន័យ​ថា​អាច​ស្ថិត​ក្នុង​ជម្រៅ​ទឹក ៥០ម៉ែត្រ Connectivity៖ Wi-Fi, Bluetooth, NFC និង GPS៕

ប្រភព៖ Cnet   ប្រែ​សម្រួល៖ ផាន់និត

អត្ថបទពេញនិយម
អត្ថបទថ្មី