នុះ! ក្រុម​ក្មេង​ខ្មែរ​ក្លាយ​ជា​អ្នក​ទោស ក្នុង​​ហ្គេម Jailbreak អាប់ដេត​ថ្មី

  • 2017-03-15 07:07:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Jailbreak The Game ដែល​ជា​ហ្គេម​ស្នាដៃ​របស់​ក្រុម DirexPlay ពេល​នេះ បាន​អាប់ដេត​ឡើង​ទៅ​កំណែប្រែ​ថ្មី​មួយ​ទៀត ដោយ​ថែម​តួអង្គ​​ថ្មី​អ្នក​ទោស​​​ក្មេង​ខ្មែរ សុជាតិ​និង​ពន្លឺ។

ចំពោះ​ការ​អាប់ដេត​​លើក​ទី​ពីរ​នេះ ម៉ាលិះ ដែល​ជា​អ្នក​​​ឌីហ្សាញ​ក្នុង​ក្រុម DirexPlay អះអាង​ថា បាន​បន្ថែម​វគ្គ​ថ្មី​ ២ និង​​តួអង្គ​ចំនួន​ ៤ ទៀត​ដូចជា ប៉ូលិស​សុជាតិ ប៉ូលិស​យាមគុក​រ៉ាវី និង​​តួអង្គ​​អ្នក​ទោស​ជា​តារា​ចម្រៀង​ល្បី​ឈ្មោះ​ក្មេង​ខ្មែរ​ គឺ​សុជាតិ និង​ពន្លឺ។ តួ​ទាំង​អស់​សុទ្ធ​តែ​មាន​ក្បាច់​វាយ​ផ្សេងៗ​គ្នា ធ្វើ​ឲ្យ​អ្នក​លេង​កាន់​តែ​ជក់ចិត្ត។

ហ្គេម​នេះ​ត្រូវ​ការ​អ៊ីនធឺណិត​ទើប​​អាច​លេង​បាន ហើយ​ពេល​លេង នឹង​ជួប​ឧបសគ្គ​ក្នុង​ហ្គេម​ដូចជា អ្នក​ទោស ខ្សែ​ភ្លើង​ឆក់ របស់​ធ្លាក់​ពី​លើ​មិន​ដឹង​ខ្លួន និង​ទឹក​ហូរ​ជា​ដើម។

Jailbreak The Game អាច​ឲ្យ​អ្នក​លេង​ជា​លក្ខណៈ​ផ្សងព្រេង (Campaign Mode) ដែល​ត្រូវ​ប្រយុទ្ធ​ស៊ីសាច់​ហត់​ឈាម​ជាមួយ​មេ (Boss) នៃ​ចុង​បញ្ចប់​វគ្គ​នីមួយ។ មួយ​ទៀត​លក្ខណៈ Multi-player សម្រាប់​ការ​លេង​អនឡាញ​ជា​ក្រុម ដោយ​អ្នក​លេង​អាច​ជ្រើស​រើស​តួ​ចិត្ត​អាក្រក់​ឬ​តួ​ចិត្ត​ល្អ​តាម​ការ​ចូលចិត្ត៕

ទាញយក Jailbreak The Game លើ iOS / Android

អត្ថបទ៖ ផាន់និត