សម្បូរ​ចោរ​លួច​ក្រដាស​​អនាម័យ​ពេក​ ប្រើ​​បច្ចេកវិទ្យា​ស្កេន​មុខ​ម្ដង​មើល

  • 2017-03-20 08:35:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តំបន់​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​​មួយ​នៅ​ក្រុង​ប៉េកាំង​បាន​​ប្រើ​​​ម៉ាស៊ីន​ចំណាំ​មុខ​មនុស្ស​ដើម្បី​ទប់​ស្កាត់​​បញ្ហា​ចោរ​លួច​ក្រដាស​អនាម័យ​​។

តាម​ការ​​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ចិន​បាន​ឲ្យ​ដឹង​ថា​ភ្ញៀវ​ទេសចរ​ដែល​មក​លេង​នៅ​វិហារ Temple of Heaven នៃ​​ក្រុង​ប៉េកាំង​ត្រូវ​ឆ្លង​កាត់​​ម៉ាស៊ីន​ចំណាំ​មុខ​មនុស្ស​ជា​មុន​ទើប​អាច​ទទួល​បាន​ក្រដាស​អនាម័យ​សម្រាប់​ប្រើ។ ដំណើរ​ការ​នៃ​ម៉ាស៊ីន​នេះ​គឺ​​អ្នក​ត្រូវ​ឈរ​នៅ​ចំ​ទីតាំង​ដែល​បាន​កំណត់​​ដើម្បី​ឲ្យ​ម៉ាស៊ីន​ស្កេន​​មុខ​។ ពេល​ស្កេន​រួច​ម៉ាស៊ីន​នឹង​បញ្ចេញ​ក្រដាស​អនាម័យ​ដែល​មាន​ប្រវែង​ ៦០ ស.ម​ ឲ្យ​ភ្លាម។

កាល​ពី​ដើម​ខែ​មីនា​សារព័ត៌មាន​បាន​ចុះ​ផ្សាយ​ថា​ភ្ញៀវ​ទេសចរ​​មួយ​ចំនួន​បាន​ធ្វើ​ដំណើរ​ទៅ​វិហារ Temple of Heaven រាប់​សិប​ដង​​ដោយ​សារ​តែ​ចង់​លួច​យក​ក្រដាស​អនាម័យ​​នៅ​បន្ទប់​ទឹក​របស់​វិហារ៕

ប្រភព៖ Straits Times   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម