Mr.Bean មិនត្រឹមតែមិនអី ហើយថែមទាំងត្រលប់មកវិញជាមួយរឿងថ្មីទៀត

  • 2017-03-22 09:18:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ និង​ជា​តារា​កំប្លែង​ជនជាតិ​អង់គ្លេស​ Rowan Atkinson ដែល​ត្រូវ​បាន​ស្គាល់​ទូទាំង​ពិភពលោក​ថា​ជា​ Mr. Bean បាន​ធ្វើឲ្យ​អ្នកគាំទ្រ​ទាំង​អស់ជឿជាក់ច្បាស់​​ថា​លោក​ពិតជានៅ​រស់រាន​ធម្មតា​មែន ហើយ​សុខភាព​ក៏​មិន​មាន​បញ្ហា​អ្វី​ដែរ​ ក្រោយ​​មាន​ព័ត៌មាន​ផ្ដេសផ្ដាស​ចុះ​ថា ស្លាប់​ដោយ​សារ​គ្រោះ​ថ្នាក់​ចរាចរណ៍​។

កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​ តារា​សម្ដែង​វ័យ​ ៦២​ឆ្នាំ​រូប​នេះ​ បាន​អញ្ជើញ​ទៅ​ចូលរួម​ពិធី​សម្ពោធ​ខ្សែ​ភាពយន្តចិនមួយរឿង មានចំណង​ជើងថា​ "Top Funny Comedian : The Movie” ក្នុង​ទីក្រុង​ប៉េកាំង​ ខណៈ​រឿង​នេះ​បញ្ចាំង​ទូទាំង​ប្រទេស​ចិន​​ត្រឹម​​​ថ្ងៃ​ សុក្រ​នេះ​ ។

តាម​ពិត​រឿង​នេះ​ត្រូវ​បញ្ចាំង​ តាំង​ពី​ថ្ងៃ​ទី​ ២៨​ ខែ​មករា​ តែ​ដោយសារ​ខាង​ក្រុម​ការងារ​ផលិត​ក៏​សម្រេចចិត្ត​ប្ដូរ​ថ្ងៃ​ ដោយសារ​ជៀសវាង​ការ​ប្រកួត​ប្រជែង​ពី​ខាង​ ខ្សែ​ភាពយន្ត​ចិន​ ដែល​កំពុង​បញ្ចាំង​ក្នុង​រោងកុន​ដទៃ​ទៀត​។

"Top Funny Comedian : The Movie”​ ត្រូវ​បាន​ចូលរួម​សម្ដែង​ដោយ​ Mr.Bean រួម​ជាមួយ​នឹង​ តារា​កំប្លែង​ចិន​ Guo Degang និង​ Yue Yunpeng ជាដើម ។ ការវិល​ត្រលប់មកវិញរបស់​តារាសម្ដែងជនជាតិអង់គ្លេសរូបនេះពិតជាធ្វើឲ្យអ្នកគាំទ្ររីករាយ និង​សង្ឃឹម​ថា​រឿង​ថ្មីរបស់លោកមួយនេះ នឹង​ទទួល​បាន​ការ​គាំទ្រ​ដូចរឿង​កន្លងទៅរបស់​លោកដែរ៕​

ប្រភព៖ chinaentertainmentnews   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម