វាយប្រហារចាក់នឹងកាំបិតក្បែររដ្ឋសភាអង់គ្លេសស្លាប់​៤ និង​របួស​ជាង​៤០នាក់

  • 2017-03-23 01:19:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរស​ម្នាក់​បាន​សម្លាប់​មនុស្ស ៤​នាក់ រួម​ទាំង​ប៉ូលិស​ម្នាក់​ផង និង​របួស​​ប្រមាណ ៤០​នាក់​នៅ​ក្បែរ​រដ្ឋសភា​​អង់គ្លេស​នៅ​ថ្ងៃ​ពុធ​ (ត្រូវនឹង​ម៉ោង​ប្រមាណ​១០​យប់​​មិញ​នៅកម្ពជា) ដែល​ប៉ូលិស​សង្ស័យ​ថា​ជា​អំពើ​ពាក់​ព័ន្ធ​​នឹង​ភេរវកម្ម​ក្រុម​ឥស្លាម​ជ្រុលនិយម។

មនុស្ស​រាប់​សិប​នាក់​បាន​របួស​ហូរ​ឈាម​ស្រោច​ពេញ​ថ្នល់ ក្រោយ​ជន​ល្មើស​បើក​ឡាន​របស់​ខ្លួន​កាត់​ហ្វូង​មនុស្ស​នៅ​លើ​ស្ពាន River Thames ​រួច​បាន​បើក​ទ្វារ​ឡាន​ចេញ​ចាប់​ផ្ដើម​ចាក់​​មនុស្ស​ទាំង​នោះ​​មិន​រើស​មុខ​តែម្ដង។ ក្នុង​នោះ​មាន​ប៉ូលិស​ម្នាក់​ឈ្មោះ Keith Palmer អាយុ៤៨ឆ្នាំ តែ​មិន​មាន​អាវុធ​ជាប់​ខ្លួន​ឡើយ។

ភ្លាម​ក្រោយ​កើត​ហេតុ​ប៉ូលិស​ប្រដាប់​អាវុធ​ម្នាក់​ទៀត បាន​​បាញ់​សម្លាប់​ជន​លើស​ស្លាប់​តែម្ដង។ ប្រភព​​ពី​មន្ត្រី​ជាន់​ខ្ពស់​ប្រឆាំង​ភេរវកម្ម​លោក Mark Rowley ប្រាប់​ថា​គេ​បាន​ស្គាល់​អត្តសញ្ញាណ​​ជន​ល្មើស​ហើយ តែ​មិន​ទាន់​បញ្ចេញ​ឲ្យ​ដឹង​​នៅ​ឡើយ​ទេ តែ​សន្និដ្ឋាន​ថា​ជា​ការ​វាយ​ប្រហារ​ពាក់​ព័ន្ធ​នឹង​ក្រុម​ឥស្លាម​ជ្រុលនិយម។

ការ​ចាក់​សម្លាប់​មនុស្ស​ស្លូត​ត្រង់​ខាងលើ​ គឺ​កើត​ឡើង​ចំ​ពេល​គម្រប់​ខួប​មួយ​ឆ្នាំ​ល្មម​​នៃ​ការ​វាយ​ប្រហារ​ដោយ​គ្រាប់​បែក​របស់ ISIS នៅ​ទីក្រុង​​ប្រ៊ុចសែល៕ សូម​រង់​ចាំ​តាម​ដាន​បន្ត​ទៀត...

ប្រភព៖ CNN   ប្រែ​សម្រួល៖ ឡេង ភារុណ

អត្ថបទពេញនិយម