ដល់ក យប់មិញតារាល្បីៗនាំយកឈុតក្រហមមកកក្រើកឆាកអ្នកសៀមរាប

  • 2017-03-26 03:02:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យប់មិញកម្មវិធីការប្រគំតន្ត្រីស្រាបៀANCHOR BEACH CARNIVAL 2017 ទីតាំងនៅអង្គរឃ្យុងយូ ខេត្តសៀមរាប មានអ្នកចូលរួមទស្សនាច្រើន ដែលក្នុងនោះវត្តមានតារាល្បីៗស្លៀកសុទ្ធតែឈុតក្រហម អមជាមួយក្បាច់រាំប្លែកៗ ចែករំលែកភាពសប្បាយជាមួយអ្នកគាំទ្រផងដែរ។

វត្តមានតារាល្បីៗរាត្រីទី១ នៅខេត្តសៀមរាបនេះមានដូចជាកញ្ញា លាង សុផាឡែន វី ឌីណែត សាន ស្រីឡៃ លោក ថែល ថៃ និងលោក Step ព្រមជាមួយក្រុមរាំ OMG បាននាំយកបទចម្រៀងដែលកំពុងតែទទួលបានការចាប់អារម្មណ៍ខ្លាំងយកបំពេរបេះដូងទស្សនិកជន ដែលកំពុងទស្សនាផ្ទាល់ទៀតផង។

អ្វីដែលពិសេសជាងនេះ ថ្ងៃនេះផ្ទាល់លោកអ្នកនឹងបានជួបជាមួយកំពូលតារាចចម្រៀងល្បីប្រចាំព្រះរាជាណាចក្រកម្ពុជាមានដូចជា ឱក សុគន្ធកញ្ញា ឆាយ វីរយុទ្ធ G-Devith សួស វីហ្សា នីកូ បន្តទៀត។ ចឹងល្ងាចនេះអ្នកសៀមរាបស្រូតរួសរាន់ទាំងអស់គ្នាណា មកមុនបានកន្លែងអង្គុយ ក្នុងនោះលោកអ្នកក៏អាចទទួលទានស្រាបៀ AnchorX ត្រជាក់ៗទីនោះផ្ទាល់ទៀតផង។

រកឯណាបានទទួលបណ្តើរជួបជុំជជែកគ្នាបណ្តើរ បានមើលតារាចម្រៀងល្បីៗ ច្រៀងកំដរថែមទៀត។

អត្ថបទ៖ ថា ម៉ាលីដា

អត្ថបទពេញនិយម