ក្តៅៗ FFC កំពុង​ចរចា​ឲ្យ​ TV ក្នុង​ស្រុក​បាន​ផ្សាយ​បន្ត​ផ្ទាល់​ថ្ងៃ​ស្អែក​

  • 2017-03-27 08:59:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រហូត​ដល់​ពេល​នេះ​មិន​ទាន់​មានដំណឹង​​ពី​​ទូរទស្សន៍​ក្នុង​ស្រុក​ណា​មួយ​ទទួល​បាន​សិទ្ធិ​ការ​​ផ្សាយ​បន្ត​ផ្ទាល់​ពី​ការ​ប្រកួត​រវាង​ក្រុម​ម្ចាស់​ផ្ទះ​ហ្សកដានី និង​ជម្រើស​ជាតិ​កម្ពុជា​នៃ​យុទ្ធនាការ​ណ៍​ពាន​រង្វាន់​ AFC Asian Cup ឡើយ ប៉ុន្តែ​នៅ​ពេល​នេះ​​​ហាក់​មាន​ដំណឹង​ល្អ​ពី​សហព័ន្ធ​បាល់ទាត់​កម្ពុជា។

មុន​បន្តិច​សហព័ន្ធ​បាល់ទាត់​កម្ពុជា​បាន​ប្រកាស​ឲ្យ​អ្នក​គាំទ្រ​របស់​ខ្លួន​ដឹង​ថា សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​កំពុង​ធ្វើ​ការ​ចរចា​ជា​មួយ​ភាគី​ខាង​ហ្សកដានី​ដើម្បី​ ទទួល​បាន​សិទ្ធិ​ផ្តល់​ឱ្យ​ទូរទស្សន៍​ក្នុង​ស្រុក​សម្រាប់​ការ​ផ្សាយ​បន្តផ្ទាល់​​ពី​ការ​ប្រកួត​ពាន​រង្វាន់​ជើង​ឯក​អាស៊ី​២០១៩​វគ្គ​ជម្រុះ​ជុំ​ចុង​ក្រោយ​​​រវាងហ្សកដានី និង កម្ពុជា​​ដែល​​នឹង​ប្រកួត​វេលា​ម៉ោង​១១​យប់​(ម៉ោង​នៅ​កម្ពុជា) ​ថ្ងៃ​ទី​២៨ ខែ​មីនា ឆ្នាំ​២០១៧​ នៅ​ពហុ​កីឡដ្ឋាន​អន្ដរជាតិ​ King Abdullah II។

សូម​រង់​ចាំ​តាមដាន​ទាំង​អស់​គ្នា​ ថា​តើ​ទូរទស្សន៍​នៅ​ប្រទេស​កម្ពុជា​មួយ​ណា​នឹង​ទទួល​បាន​សិទ្ធិ​ផ្សាយ​បន្ត​ផ្ទាល់​ការ​ប្រកួត​ដ៏​សំខាន់​នេះ?

អត្ថបទ៖ ជាន ចាន់រ៉ា