បុរសឥណ្ឌូណេស៊ី ត្រូវពស់ថ្លាន់លេបទាំងមូលគួរឲ្យភ្ញាក់ផ្អើល

  • 2017-03-29 00:46:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពី​មុន​យើង​ធ្លាប់​តែ​ឃើញ​ពស់​លេប​មនុស្ស​ក្នុង​ខ្សែ​ភាពយន្ត តែ​ពេល​នេះ​វា​បាន​លេប​មនុស្ស​ទាំង​មូលពិត​មែន​ដែល​ជា​រឿង​​មិន​គួរ​ឲ្យ​ជឿ និង​អាណិត​បំផុត។

ជន​រងគ្រោះ​ត្រូវ​ពស់​ថ្លាន់​លេប ជា​បុរស​ជនជាតិ​ឥណ្ឌូណេស៊ី​មាន​ឈ្មោះ Akbar Salubiro អាយុ ២៥​ឆ្នាំ បាន​បាត់​​ខ្លួន​កាល​ពី​យប់​ថ្ងៃ​អាទិត្យ បន្ទាប់​ពី​ចេញ​ទៅ​​ប្រមូល​ផល​​ដូង​ប្រេង​ក្នុង​ភូមិ​ដាច់ស្រយាល​មួយ​នៅ​លើ​កោះ Sulawesi ខាង​លិច ប្រទេស​ឥណ្ឌូណេស៊ី។

ក្រោយ​ជន​រងគ្រោះ​មិន​​ឃើញ​មក​ផ្ទះ ​មិត្តភ័ក្ដិ និង​សាច់​ញាតិ​របស់​​គាត់​​បាន​ប្រទះ​ឃើញ​ពស់​ថ្លាន់​ធំ​មួយ​ក្បាល​ កំពុង​លូន​ក្រាប​នៅ​ខាង​ក្រៅ​គុម្ពោតព្រៃនា​​ល្ងាច​ថ្ងៃ​ច័ន្ទ និង​គិត​វា​ប្រហែល​ជា​លេប​អ្វី​ម្យ៉ាង។

បន្ទាប់​ពី​មាន​ការ​សង្ស័យ គេ​បាន​​នាំ​អ្នក​ភូមិ​ទៅ​មើល រួច​សម្រេច​​ចាប់​ពស់​​វះ​ពោះ​តែ​ម្ដង។ ក្រោយ​​វះ​ពស់​ប្រវែង​ ៧​ម៉ែត្រ​នេះ​គេ​ឃើញ​សាកសព​​មនុស្ស​នៅ​ខាង​ក្នុង​ទើប​មាន​ការ​ផ្អើល​ឆោឡោ​ឡើង។

អ្នក​ភូមិ​ម្នាក់​និយាយ​ថា ដំបូង Akbar បាន​ចេញ​ពី​ផ្ទះ​ទៅ​ប្រមូល​ផល​ដូង​ប្រេង តែ​មិន​ឃើញ​ត្រឡប់​មក​ផ្ទះ​វិញ​គេ​ក៏​ប្រមូល​គ្នា​តាម​ស្វែង​រក។ ចំណែក​ប្រពន្ធ​ជន​រងគ្រោះ​នាង Munu ​មិន​បាន​ស្ថិត​នៅ​កន្លែង​កើត​ហេតុ​ទេ តែ​ទើប​ឃើញ​រូប​ភាព​ និង​វីដេអូ​​តាម​ព័ត៌មាន។

អ្នក​ភូមិ​ម្នាក់​ទៀត​អះអាង​ថា "នៅ​យប់​ថ្ងៃ​កើតហេតុ មាន​គេ​ឮ​សំឡេង​មនុស្ស​យំ​ចេញ​ពី​ចម្ការ​ដូង​ប្រេង​តែ​មិន​ចាប់អារម្មណ៍។" បើ​តាម​អ្នក​ជំនាញ ពស់​ដ៏​សាហាវ​នេះ​បាន​រឹត​ខ្ទប់​ឲ្យ​ជន​រងគ្រោះ​ថប់​ដង្ហើម​សិន ទើប​លេប​ទាំង​មូល​តាម​ក្រោយ៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ឡេង ភារុណ

អត្ថបទពេញនិយម
អត្ថបទថ្មី