គូ​ស្នេហ៍​ម៉ារីម៉ា​​ប៉ះ​គ្នា​ជាមួយ​​គូ​ស្នេហ៍​បវរកញ្ញា​​ចក្រវាល​ហ្វីលីពីន​ ក្នុង​កម្មវិធី​តែ​មួយ

  • 2017-03-29 08:10:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ម៉ារីម៉ា​និង​ស្វាមី​បណ្ដើរ​គ្នា​ដូច​កំលោះ​ក្រមុំ​យ៉ាង​​ក្នុង​កម្មវិធី​នៅ​ហ្វីលីពីន​

កំពូល​​គូស្នេហ៍​តារា​សម្ដែង​ហ្វីលីពីន Marian Rivera និង Dingdong Dantes ​បាន​ដឹកដៃ​គ្នា​យ៉ាង​ត្រសង​​ក្នុង​នាម​ជា​ភ្ញៀវ​ពិសេស​ចូលរួម​កម្មវិធី​ខួប​២៥​ឆ្នាំ​នៃ​ទស្សនាវដ្ដី Mega កាល​ពី​ថ្ងៃ​ទី ២៧ ខែ មីនា​ម្សិលម្ង៉ៃ​។

ពិធី​ដ៏​អធិកអធម​​ Marian បាន​បង្ហាញ​​សម្រស់​រួម​ទាំង​ភាព​សិចស៊ី​របស់​ខ្លួន ត្បិត​មាន​វ័យ​៣៣​ឆ្នាំ​និង​មាន​កូន​មួយ​ក៏​ដោយ។ ទោះជា​យ៉ាងណា តាម​ការ​ឲ្យ​ដឹង Marian និង Dingdong មិនមែន​ជា​គូស្នេហ៍​លេចធ្លោ​ខ្លាំង​បំផុត​ក្នុង​កម្មវិធី​នោះ​ទេ អ្នក​ដែល​គេ​ចាប់​អារម្មណ៍​ខ្លាំង​គឺ​បវរកញ្ញា​ចក្រវាល Pia Wurtzbach និង​មិត្ត​ប្រុស​​នាង​ទៅ​វិញ​ទេ។

សារព័ត៌មាន​ជា​ច្រើន​បាន​នាំ​គ្នា​ផ្ដោត​អារម្មណ៍​លើ Pia និង​មិត្ត​ប្រុស​ដែល​ជា​កីឡាករ​ប្រណាំង​ឡាន Marlon Stockinger។ នា​កម្មវិធី Pia បាន​ស្លៀក​រ៉ូ​ពណ៌​ទឹក​ប្រាក់​យ៉ាង​សិចស៊ី​ឆែក​ដល់​ភ្លៅ និង​បង្ហាញ​ដើមទ្រូង​មូលក្លុំ​ ឯ​មិត្ត​ប្រុស​នាង​ពាក់​អាវ​ធំ​​សម​ជា​បុរស​ពិត។ ក្រៅ​ពី​គូ​ស្នេហ៍​ទាំង​ពី​នេះ ក៏​មាន​តារា​ល្បី​ៗ​ប្រចាំ​ហ្វីលីពីន​បង្ហាញ​វត្តមាន​ផង​ដែរ៕ ​​​​​​

ប្រភព៖ Zing   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម