បុរសឥណ្ឌូនេស៊ី ចាប់កាន់​ស្តេចពស់វែក ប្រវែង៤ម៉ែត្រ​២ក្បាល កំពុងល្បីខ្លាំង

  • 2017-04-04 06:55:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរស​ជនជាតិ​ឥណ្ឌូនេស៊ី​ម្នាក់ មាន​ឈ្មោះ​ថា Roni Kurniawan គឺ​ជា​អ្នក​ចាប់​សត្វ​ពស់ រស់​នៅ​ក្នុង​ខេត្ត Riau ដែល​ស្ថិត​នៅ​លើ​កោះ Sumatra ប្រទេស​ឥណ្ឌូនេស៊ី។

លោក Roni Kurniawan

លោក Roni ទទួល​បាន​ឈ្មោះ​ល្បីល្បាញ​យ៉ាង​ខ្លាំង នៅលើ​បណ្តាញ​អ៊ីនធឺណិត​ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី បន្ទាប់​ពី​រូបថត​ប៉ុន្មាន​សន្លឹក បង្ហាញ​ឲ្យ​ឃើញ​លោក​កំពុង​ចាប់​កាន់​ស្ដេច​ពស់​វែក​ឈ្មោល ២ក្បាល ត្រូវ​បាន​បង្ហោះ​ទៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក។

ពស់​វែក​មួយ​ក្បាល មាន​ឈ្មោះ​ថា Ice ទើបតែ​បាន​ចឹក លោក Roni កាល​ពី​ពេល​ថ្មីៗ​នេះ​ប៉ុណ្ណោះ។ បើ​ទោះ​បី​ជា​ពិស​ពស់​វែក​ខ្លាំង រហូត​អាច​ចឹក​សត្វ​ដំរី​ពេញ​វ័យ​មួយ​ក្បាល​ងាប់ ប៉ុន្តែ​លោក Roni បាន​ប្រាប់​ឲ្យ​ដឹង​ថា «ការ​ចឹក​របស់ Ice គឺ​ប្រៀប​បាន​ដូច​ជា​សត្វ​ល្អិត​ខាំ​ប៉ុណ្ណោះ»។

គួរ​បញ្ជាក់​ថា ស្ដេច​ពស់វែក គឺ​ជា​សត្វ​ពស់​ដែល​មាន​ពិស​ខ្លាំង​បំផុត​មួយ ក្នុង​ចំណោម​ពស់​ដទៃ​ទៀត​នៅ​លើ​ពិភពលោក៕

ប្រភព៖ Asiancorrespondent   ប្រែ​សម្រួល៖ សេង ឡុង