លេងហើយ!​ ព្រឹកនេះ អាមេរិកទើប ទម្លាក់គ្រាប់បែកជិត ១០តោន​ នៅ...(វីដេអូ)

  • 2017-04-14 00:17:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការបំផ្ទុះគ្រាប់បែក ធំបំផុតជាប្រវត្តិសាស្ត្រ ជិត ១០តោន ប្រភេទ​​ GBU-43 ឬហៅថា Massive Ordnance Air Blast (MOAB) អាមេរិកទើបតែ ទម្លាក់កម្ទេច រូងក្រោមដី មួយកន្លែង ដោយ ប្រទេសមហាអំណាច ក្រោមការដឹកនាំរបស់ ដូណាល់ត្រាំ ថាជាសំបុក របស់ ក្រុមISIS។

CBN ស្រង់សម្ដី របស់អគ្គមេបញ្ជាការ អាមេរិក លោកJohn Nicholson អះអាង ថា ចំនួន ISIS ដែលស្ថិតក្នុង តំបន់សង្ស័យ ខេត្ត Nangarha ថាជាសំបុក ដ៏ធំរបស់ ក្រុមឥស្លាម ជ្រុលនិយម នេះ អាចជួបជុំគ្នា ចន្លោះពី ៦០០-៨០០នាក់។

ជុំវិញបញ្ហា បញ្ជាបើកការវាយប្រហារ ទម្លាក់គ្រាប់បែក ៩ ៨០០គីឡូក្រាម នេះដែរ ប្រធានាធិបតី ដូណាល់ត្រាំ ឲ្យ េហតុផលថា "ជាបេសកកម្ម មួយ ដ៏ជោគជ័យ ជោគជ័យមែនទែន...យើងមានកម្លាំងយោធាអស្ចារ្យ បំផុតលើលោក ហើយពួកគេ ធ្វើការ ល្អជាធម្មតា"។

**រូងស្ថិតក្នុងខេត្ត Nangarha ដែលអាមេរិកសង្ស័យថាជាសំបុកដ៏ធំរបស់ISIS**
**MOAB ដែលអាមេរិកបាញ់ សាកល្បងកាលពី ថ្ងៃ២១​ វិច្ឆិកា ២០០៣ នៅហ្វ្ល័រីដា**
**ប្រភេទគ្រាប់បែកGBU-43 ឬ​ MOAB (ឈ្មោះក្រៅ “mother of all bombs” ) ដែលអាមេរិកទម្លាក់**

ប្រភព៖ CBSNews   ប្រែ​សម្រួល៖ ខ្លាឃ្មុំតូច