“បារខែមកំពង់ចាម” ត្រឡប់​មក​វិញ​​ អ្នក​​ចង់​អភិវឌ្ឍន៍​សមត្ថភាព​ពហុជំនាញ កុំ​ភ្លេច​​ចូល​រួម​

  • 2017-04-19 08:05:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

“បារខែមកំពង់ចាម” ត្រឡប់​មក​វិញ​ហើយ​ យុវវ័យ​ដែល​ចង់​អភិវឌ្ឍន៍​សមត្ថភាព​ពហុជំនាញ កុំ​ភ្លេច​​ចូល​រួម​

ព្រឹត្តិការណ៍ចែករំលែកចំណេះដើម្បីលើកកម្ពស់វិស័យ ទេសចរណ៍ បដិសណ្ឋារកិច្ច និងបច្ចេកវិទ្យា។ កម្មវិធីនេះបានរៀបចំជារៀងរាល់ឆ្នាំ នៅរាជធានីភ្នំពេញ ចាប់តាំងពីឆ្នាំ២០០៨ រហូតមកដល់បច្ចុប្បន្ននេះ ដោយឡែក បារខែមកំពង់ចាម បានធ្វើលើកដំបូងក្នុងឆ្នាំ ២០១៣ មកផងដែរ។

បារខែមកំពង់ចាម ២០១៧ ក្នុងឆ្នាំនេះ នឹងប្រមូលផ្ដុំការជួបជុំ សហគ្រិនវ័យក្មេង អ្នកជំនាញខាងអាជីវកម្ម អ្នកជំនាញបច្ចេកវិទ្យា សាស្ត្រាចារ្យ និងនិស្សិត ដើម្បីចែករំលែក ចំណេះដឹងនិងបទពិសោធន៍ ក្នុងវិស័យបច្ចេកវិទ្យា និងការចាប់ផ្ដើមជំនួញ ព្រមទាំងមានការតាំងបង្ហាញ ផលិតផល អាជីវកម្ម សេវាកម្ម ផងដែរ។

ក្រោមប្រធានបទ សិក្ខាសាលាបច្ចេកវិទ្យា និងការចាប់ផ្ដើមជំនួញ ថ្ងៃទី ៦ – ៧ ឧសភា ២០១៧ ទីកន្លែង៖ សាខាសាកលវិទ្យាល័យគ្រប់គ្រង និង សេដ្ឋកិច្ច ខេត្តកំពង់ចាម ចុះឈ្មោះ https://barcampkc17.eventbrite.com/ ព័ត៌មានលម្អិត : លេខទូរស័ព្ទ: ០១០ ៣០ ៧៥ ៧៥ អ៊ីម៉ែល: info@barcampcambodia.org ចូលរួមដោយសេរី ឥតគិតថ្លៃ – It’s FREE Official Social Media Hash-Tag : ‎#BarcampKC #BarcampKampongCham

អត្ថបទ៖ រក្សា